ជាតិ
បោះឆ្នោត
បោះឆ្នោត​លើក​នេះ មាន​អ្នកសង្កេតការណ៍​ជាតិ​ជិត ៨​ម៉ឺន​នាក់ និង​អន្តរជាតិ​ជាង ៣០០​នាក់​
28, Jul 2018 , 2:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ គិត​ត្រឹម​ថ្ងៃទី​២៧ ខែកក្កដា​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ទទួលបាន​អ្នកសង្កេតការណ៍​ជាតិ​សរុប​ចំនួន ៧៩.៦១២​នាក់ មកពី​១១២​ស្ថាប័ន ខណៈ​អ្នកសង្កេតការណ៍​អន្តរជាតិ​មាន​ចំនួន ៣២២​នាក់ មកពី​ប្រទេស ស្ថាប័ន និង​ស្ថានទូត​ចំនួន​៤២​។ លោក  ហង្ស ពុទ្ធា អ្នកនាំពាក្យ គ​.​ជ​.​ប បាន​ឲ្យ​ដឹងថា  ចំនួន​អ្នកសង្កេតការណ៍​អន្តរជាតិ អាច​នឹង​កើនឡើង​ថែមទៀត នៅ​ល្ងាច​ថ្ងៃទី​២៧ ខែកក្កដា​នេះ​។



​នៅក្នុង​ចំណោម​អ្នកចូលរួម​សង្កេតការណ៍​អន្តរជាតិ មកពី​សហគមន៍​អឺរ៉ុប មាន​ចំនួន ៥​នាក់ មកពី​ខាង​ក្រុមប្រឹក្សា​ដើម្បី​ទំនាក់ទំនង​អន្តរជាតិ និង​៩​នាក់​ផ្សេងទៀត មកពី​ខាង​ក្រុមប្រឹក្សា អឺរ៉ុប​ដើម្បី​ទេសចរណ៍ និង​ពាណិជ្ជកម្ម​។ មិនតែប៉ុណ្ណោះ សម​ជិ​ក​ព្រឹទ្ធសភា​អាមេរិក ៤​នាក់​ផ្សេងទៀត ក៏​កំពុងតែ​បញ្ជូន​ឯកសារ​ដើម្បី​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​នេះដែរ​។​
​ក្នុងថ្ងៃនេះ គ​.​ជ​.​ប កំពុង​ពិនិត្យ​អ្នកសង្កេតការណ៍​អន្តរជាតិ​ចំនួន ២១៦​នាក់​ផ្សេងទៀត មកពី ២៨​ស្ថាប័ន ដែលមាន​ដូចជា CENTERIST DEMOCRAT INTERNATIONNAL-RUSSIA CIVIC CHAMBER ជាដើម​។

​ក្រៅពី​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ គណបក្សនយោបាយ​នៅ​កម្ពុជា ដែល​បាន​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត បានដាក់​ភ្នាក់ងារ​រៀងៗ​ខ្លួន ដែល​សរុប​មាន​ប្រមាណ​៨​ម៉ឺន​នាក់​៕



Tag:
 ​នយោបាយ​
 ​ឃោសនា​
 ​បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com