ពីនេះ ពីនោះ
រូបត្លុក
សេចក្តីស្រឡាញ់រ​បស់បង​ប្អូន​ក្នុង​ផ្ទៃ​តែមួយ ប្រែប្រួល​ទៅតាម​វ័យ​
16, Apr 2019 , 5:59 am        
រូបភាព
ដោយ:
​ក្នុងសង្គម​គ្រួសារ​និ​មួយៗ សេចក្តីស្រឡាញ់​រវាង​បងប្អូន​ខុសៗ​គ្នា​។ គ្រួសារ​ខ្លះ ពេល​នៅក្នុង​វ័យ​កុមារ បងប្អូន​បង្កើត ចេះ​ស្រឡាញ់គ្នា​ខ្លាំងណាស់​។ ពេល​បែក​គ្នា ទោះ​រយៈពេល​ខ្លី ឬ​វែង ពួកគេ​ចេះ​នឹករលឹក​រកគ្នា​។ ពេល​ចូលដល់​វ័យ​មាន​គូរ​ស្រករ ពួកគេ​មានគំនិត​រៀងៗ​ខ្លួន សេចក្តីស្រឡាញ់​រវាង​បងប្អូន ប្រែប្រួល​ទៅតាម​នោះដែរ​។



​ម្យ៉ាងទៀត ដោយសារ​ស្ថានភាព​គ្រួសារ​របស់​ពួកគេ​ខុសៗ​គ្នា អ្នកខ្លះ​មានទ្រព្យ មានយស​ស័ក្តិ និង​អ្នកខ្លះ​គ្មាន​យសស័ក្តិ និង​មិនសូវ​មានទ្រព្យ បណ្តាល​ឲ្យ​ចិត្ត​ដែល​ធ្លាប់តែ​ស្រឡាញ់គ្នា​នោះ ក្លាយទៅជា​ចេះ​ច្រណែន​គ្នា ស្អប់​គ្នា កាច់​កុង​គ្នា ឈ្នា​នី​ស្ត​គ្នា​ទៅវិញ​។ មិន​ត្រឹមតែ​ខ្លួនឯង​ប្រកាន់​គំនិត​មិនល្អ​ទាំង​នោះទេ ថែមទាំង​ប្រដៅ​កូន​ឲ្យ​ស្អប់​តាម​ខ្លួន​ទៀតផង​។

​ពេល​ឈានចូល​ដល់​វ័យ​ចំណាស់ ចិត្ត​កាច់​កុង ស្អប់​គ្នា​រវាង​បងប្អូន​បង្កើត​ហាក់​រសាយ​។ ជា​ជំនួស​មកវិញ សេចក្តីស្រឡាញ់ ការ​នឹករលឹក​គ្នា ខ្វល់ខ្វាយ​ពី​សុខទុក្ខ​គ្នា ហាក់​កើតមានឡើង​ច្រើន​។ ពួកគេ​ចាប់ផ្តើម​ល្អូក​ល្អឺ​ន​នឹង​គ្នា យកចិត្តទុកដាក់​ពី​សុខទុក្ខ​គ្នា​ទៅវិញទៅមក​។​




© រក្សាសិទ្ធិដោយ thmeythmey.com