ជាតិ
បោះឆ្នោត
ពលរដ្ឋ ចាប់ផ្តើមចូលបោះឆ្នោតនៅម៉ោង៧ព្រឹកនេះ ប្រជាពលរដ្ឋទៅបោះឆ្នោតនៅមណ្ឌលរាជធានីភ្នំពេញ។ រូបដោយ ញឹក ស្រីល័ក្ខ
× ប្រជាពលរដ្ឋកម្ពុជា ដែលគាំទ្រការបោះឆ្នោត បាននាំគ្នាទៅកាន់ការិយាល័យបោះឆ្នោតនៅព្រឹកថ្ងៃអាទិត្យ ទី២៩ ខែកក្កដានេះ។ ការិយាល័យបោះឆ្នោត ចាប់ផ្តើមបើកនៅម៉ោង៧ព្រឹក ហើយនឹងត្រូវបិទបញ្ចប់នៅម៉ោង៣រសៀល។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា ការិយាល័យបោះឆ្នោតណា ដែលជួបបញ្ហា អាចនឹងត្រូវពន្យារពេល នៅក្រោយម៉ោង៣រសៀល។ លោក និយាយយ៉ាងដូច្នេះថា៖«ប្រសិនបើមានការយឺតយ៉ាងណាមួយ ដូចជាការិយាល័យ មានបញ្ហាទឹកជំនាន់ ជាដើម យើងអាចនឹងពន្យារពេល។ ប៉ុន្តែប្រហែលគ្មានទេ ព្រោះយើង ទទួលរបាយការណ៍ពីបណ្តារាជធានី ខេត្ត គឺគ្មានបញ្ហាអ្វីទេ»។
ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត មានជាង៨,៣ លាននាក់ ហើយការិយាល័យបោះឆ្នោត មានជាង២,២ម៉ឺន។ ចំណែកគណបក្ស ដែលចូលរួមប្រកួតប្រជែងមាន២០។
ប្រជាពលរដ្ឋទៅបោះឆ្នោតនៅមណ្ឌលកំពង់ចាម។ រូបដោយ ខន ចំប៉ា
ប្រជាពលរដ្ឋទៅបោះឆ្នោតនៅមណ្ឌលសៀមរាប។ រូបដោយ អ៊ីសា រ៉ហានី
ប្រជាពលរដ្ឋទៅបោះឆ្នោតនៅមណ្ឌលកំពង់ស្ពឺ។ រូបដោយ តន ចាន់រិទ្ធារ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com