ជាតិ
បោះឆ្នោត
ពលរដ្ឋ ចាប់ផ្តើម​ចូល​បោះឆ្នោត​នៅ​ម៉ោង​៧​ព្រឹក​នេះ
29, Jul 2018 , 7:43 am        
រូបភាព
ប្រជាពលរដ្ឋទៅបោះឆ្នោតនៅមណ្ឌលរាជធានីភ្នំពេញ។ រូបដោយ ញឹក ស្រីល័ក្ខ
ប្រជាពលរដ្ឋទៅបោះឆ្នោតនៅមណ្ឌលរាជធានីភ្នំពេញ។ រូបដោយ ញឹក ស្រីល័ក្ខ
​ប្រជាពលរដ្ឋ​កម្ពុជា ដែល​គាំទ្រ​ការបោះឆ្នោត បាននាំគ្នា​ទៅកាន់​កា​រិ​យា​ល័យ​បោះឆ្នោត​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា​នេះ​។ ការិយាល័យ​បោះឆ្នោត ចាប់ផ្តើម​បើក​នៅ​ម៉ោង​៧​ព្រឹក ហើយនឹង​ត្រូវ​បិទ​បញ្ចប់​នៅ​ម៉ោង​៣​រសៀល​។


 
​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ថា ការិយាល័យ​បោះឆ្នោត​ណា ដែល​ជួប​បញ្ហា អាច​នឹងត្រូវ​ពន្យារពេល នៅក្រោយ​ម៉ោង​៣​រសៀល​។ លោក និយាយ​យ៉ាង​ដូច្នេះ​ថា​៖«​ប្រសិនបើ​មានការ​យឺត​យ៉ាង​ណាមួយ ដូចជា​ការិយាល័យ មាន​បញ្ហា​ទឹក​ជំនាន់ ជាដើម យើង​អាច​នឹង​ពន្យារពេល​។ ប៉ុន្តែ​ប្រហែល​គ្មានទេ ព្រោះ​យើង ទទួល​របាយការណ៍​ពី​បណ្តា​រាជធានី ខេត្ត គឺ​គ្មាន​បញ្ហា​អ្វី​ទេ​»​។​
 
​ប្រជាពលរដ្ឋ ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត មាន​ជាង​៨,៣ លាន​នាក់ ហើយ​ការិយាល័យ​បោះឆ្នោត មាន​ជាង​២,២​ម៉ឺន​។ ចំណែក​គណបក្ស ដែល​ចូលរួម​ប្រកួតប្រជែង​មាន​២០​។


ប្រជាពលរដ្ឋទៅបោះឆ្នោតនៅមណ្ឌលកំពង់ចាម។ រូបដោយ ខន ចំប៉ា


ប្រជាពលរដ្ឋទៅបោះឆ្នោតនៅមណ្ឌលសៀមរាប។ រូបដោយ អ៊ីសា រ៉ហានី


ប្រជាពលរដ្ឋទៅបោះឆ្នោតនៅមណ្ឌលកំពង់ស្ពឺ។ រូបដោយ តន ចាន់រិទ្ធារ៉ា





Tag:
 បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com