ជាតិ
បោះឆ្នោត
កម្លាំងជាង៨ម៉ឺននាក់ ត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេសក្នុងថ្ងៃបោះឆ្នោត សមត្ថកិច្ចការពារសន្តិសុខនៅមណ្ឌលរាជធានីភ្នំពេញ។ រូបដោយ ញឹក ស្រីល័ក្ខ
× កងកម្លាំងប្រដាប់អាវុធប្រមាណ៨ម៉ឺននាក់ ត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេស ដើម្បីការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ក្នុងអំឡុងនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលកំពុងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទីអាទិត្យ ទី២៩ ខែកក្កដានេះ។
បើតាមការអះអាងរបស់អគ្គស្នងការនគរនបាលជាតិនាពេលកន្លងមក កងកម្លាំងទាំងនោះ គឺមកពីកងយោធពលខេមរភូមិន្ទ កងកម្លាំងនគរបាល កងរាជអាវុធហត្ថ និងមានកម្លាំងប្រជាការពារត្រៀមជួយនៅតាមឃុំ សង្កាត់ និងក្រុង ស្រុក ខណ្ឌ ផងដែរ។
© រក្សាសិទ្ធិដោយ thmeythmey.com