ជាតិ
បោះឆ្នោត
កម្លាំង​ជាង​៨​ម៉ឺន​នាក់ ត្រូវបាន​ដាក់ពង្រាយ​នៅ​ទូទាំងប្រទេស​ក្នុង​ថ្ងៃ​បោះឆ្នោត​
29, Jul 2018 , 8:08 am        
រូបភាព
សមត្ថកិច្ចការពារសន្តិសុខនៅមណ្ឌលរាជធានីភ្នំពេញ។ រូបដោយ ញឹក ស្រីល័ក្ខ
សមត្ថកិច្ចការពារសន្តិសុខនៅមណ្ឌលរាជធានីភ្នំពេញ។ រូបដោយ ញឹក ស្រីល័ក្ខ
​កងកម្លាំងប្រដាប់អាវុធ​ប្រមាណ​៨​ម៉ឺន​នាក់ ត្រូវបាន​ដាក់ពង្រាយ​នៅ​ទូទាំងប្រទេស ដើម្បី​ការពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់ ក្នុងអំឡុង​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដែល​កំពុង​ប្រព្រឹត្តទៅ​នៅ​ព្រឹក​ថ្ងៃទី​អាទិត្យ ទី​២៩ ខែកក្កដា​នេះ​។



បើតាម​ការអះអាង​រប​ស់អគ្គ​ស្នងការ​នគរ​ន​បាល​ជាតិ​នាពេល​កន្លងមក កងកម្លាំង​ទាំងនោះ គឺ​មកពី​កងយោធពល​ខេមរភូមិន្ទ កងកម្លាំង​នគរបាល កងរាជអាវុធហត្ថ និង​មាន​កម្លាំង​ប្រជា​ការពារ​ត្រៀម​ជួយ​នៅតាម​ឃុំ សង្កាត់ និង​ក្រុង ស្រុក ខណ្ឌ ផងដែរ​។ 

© រក្សាសិទ្ធិដោយ thmeythmey.com