ជាតិ
បោះឆ្នោត
ខ្មែរ​ក្នុងស្រុក​ទៅ​បោះឆ្នោត ឯ​ខ្មែរ​មួយចំនួន​នៅក្រៅ​ស្រុក ធ្វើបាតុកម្ម
29, Jul 2018 , 9:10 am        
រូបភាព
កញ្ញា កឹម សម្មាធីតា និយាយទៅកាន់បាតុករនៅសហរដ្ឋអាមេរិក
កញ្ញា កឹម សម្មាធីតា និយាយទៅកាន់បាតុករនៅសហរដ្ឋអាមេរិក
ដោយ: ថ្មីៗ
​ប្រជាពលរដ្ឋ​ខ្មែរ​នៅក្នុង​ប្រទេស ដែល​ផ្តល់​តម្លៃ​លើ​សន្លឹក​របស់​ខ្លួន កំពុងធ្វើដំណើរ​ទៅកាន់​ការិយាល័យ​បោះឆ្នោត​នៅ​ព្រឹក​ថ្ងៃទី​អាទិត្យ​នេះ តែ​ប្រជាពលរដ្ឋ​ខ្មែរ​នៅឯ​ក្រៅបរទេស ដែលមាន​និន្នាការ​ទៅរក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាននាំគ្នា​ធ្វើបាតុកម្ម​។ តាមពិត ប្រជាពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស បាននាំគ្នា​ធ្វើបាតុកម្ម​តាំងពី​មួយថ្ងៃ​-​ពីរ​ថ្ងៃ មុន​មកម្ល៉េះ ដើម្បី​បង្ហាញ​ការមិន​ចិត្ត​ចំពោះ​ការបោះឆ្នោត​អាណត្តិ​ទី​៦​នេះ ដោយសារតែ​គ្មាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។



​បណ្តា​ប្រទេស​ដែលមាន​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើបាតុកម្ម មានដូចជា សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង​ជាដើម​។ នៅ​សហរដ្ឋ​អាម​រិ​ក គេ​ឃើញ​មន្ត្រីជាន់ខ្ពស់​នៃ​អតីត​គណបក្សប្រឆាំង​ខ្លះ ដូចជា លោក អេង ឆៃអ៊ាង ជាដើម ចូលរួម​ធ្វើបាតុកម្ម​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​។ សូម្បីតែ​កូនស្រី​របស់លោក កឹម សុខា គឺ​កញ្ញា កឹម សម្មា​ធីតា ក៏​ចូលរួម​ដែរ​។

​ឯ​នៅ​កូរ៉េខាងត្បូង គេ ឃើញ​លោកស្រី មូរ សុខ​ហួរ អតីត​អនុប្រធាន​គណបក្សប្រឆាំង ជា​អ្នក​ដឹ​នក​នាំ​ធ្វើបាតុកម្ម​។ ពួកគេ បាននាំគ្នា​រិះគន់​ការបោះឆ្នោត​នៅ​កម្ពុជា ក្នុងថ្ងៃនេះ​៕


រូបពីហ្វេសបុករបស់លោក អេង ឆៃអ៊ាង


Tag:
 បោះឆ្នោត​
  ក្រុមប្រឆាំង​
  បាតុកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com