ជាតិ
បោះឆ្នោត
គ.ជ.ប នឹងប្រកាសលទ្ធផលបោះឆ្នោតបឋម ចាប់ពីម៉ោង៦កន្លះល្ងាចទៅ
× ភ្នំពេញ៖ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ស៊ិក ប៊ុនហុក ដឹកនាំកិច្ចប្រជុំសរុបព្រឹត្តិការណ៍ទូទៅនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ នៅម៉ោង៤ រសៀលថ្ងៃទី២៩ ខែកក្កដា នេះ បន្ទាប់ពីការបិទបញ្ចប់ការបោះឆ្នោត នៅរសៀលម៉ោង៣។ នេះបើតាមសេចក្ដីជូនដំណឹងរបស់គ.ជ.ប។
កិច្ចប្រជុំនេះ មានភាគីពាក់ព័ន្ធជាច្រើនចូលរួម ដូចជា តំណាងក្រុមប្រឹក្សាធម្មនុញ្ញ, ក្រសួងពាក់ព័ន្ធនានា, តំណាងគណបក្សនយោបាយ, តំណាងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ, តំណាងស្ថានទូតជប៉ុន, ជំនាញការ JICA និងជំនាញការកូរ៉េប្រចាំនៅ គ.ជ.ប, អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប ប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា រហូតដល់ម៉ោង៦កន្លះល្ងាច គ.ជ.ប នឹងប្រកាសលទ្ធផលបឋមស្តីពីការបោះឆ្នោត៕
Tag:
បោះឆ្នោត
គជប
ស៊ិក ប៊ុនហុក
© រក្សាសិទ្ធិដោយ thmeythmey.com