ជាតិ
បោះឆ្នោត
គ​.​ជ​.​ប នឹង​ប្រកាស​លទ្ធផល​បោះឆ្នោត​បឋម ចាប់ពី​ម៉ោង​៦​កន្លះ​ល្ងាច​ទៅ
29, Jul 2018 , 1:21 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) លោក ស៊ិ​ក ប៊ុន​ហុក ដឹកនាំ​កិច្ចប្រជុំ​សរុប​ព្រឹត្តិការណ៍​ទូទៅ​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ម៉ោង​៤ រសៀល​ថ្ងៃទី​២៩ ខែកក្កដា នេះ បន្ទាប់ពី​ការបិទ​បញ្ចប់​ការបោះឆ្នោត នៅ​រសៀល​ម៉ោង​៣​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​គ​.​ជ​.​ប​។


 
​កិច្ចប្រជុំ​នេះ មាន​ភាគី​ពាក់ព័ន្ធ​ជាច្រើន​ចូលរួម ដូចជា តំណាង​ក្រុមប្រឹក្សាធម្មនុញ្ញ​, ក្រសួង​ពាក់ព័ន្ធ​នានា​, តំណាង​គណបក្សនយោបាយ​, តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ​, តំណាង​ស្ថានទូត​ជប៉ុន​, ជំនាញការ JICA និង​ជំនាញការ​កូរ៉េ​ប្រចាំ​នៅ គ​.​ជ​.​ប​, អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​។ 
 
​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គ​.​ជ​.​ប ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ថា រហូតដល់​ម៉ោង​៦​កន្លះ​ល្ងាច គ​.​ជ​.​ប នឹង​ប្រកាស​លទ្ធផល​បឋម​ស្តីពី​ការបោះឆ្នោត​៕
 

Tag:
 បោះឆ្នោត​
 ​គជប​
  ស៊ិ​ក ប៊ុន​ហុក​
© រក្សាសិទ្ធិដោយ thmeythmey.com