ជាតិ
បោះឆ្នោត
លោក ពេជ្រ ស្រស់ ចាត់ទុក​ការបោះឆ្នោត ដំណើរ​ការល្អ បាន​៧០​ភាគរយ​ហើយ
29, Jul 2018 , 2:18 pm        
រូបភាព
ដោយ:
​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា សង្កេតឃើញថា ដំណើរការ​បោះឆ្នោត ចាប់តាំងពី​ព្រឹក រហូតមកដល់​ថ្មើរនេះ គឺមាន​លក្ខណៈល្អប្រសើរ​។ លោក មិនទាន់​ឃើញ​បញ្ហា​ណាមួយ​កើតឡើង ក្នុងអំឡុងពេល​បោះឆ្នោត​នោះទេ​។



​យ៉ាងណាក៏ដោយ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​រូបនេះ មិនទាន់​ហ៊ាន​និយាយថា ការបោះឆ្នោត ប្រព្រឹត្តទៅ​បានល្អ​១០០​ភាគរយ​នោះទេ ព្រោះថា​ដំណើរ​ការមិនបិទ​បញ្ចប់។ ដូច្នេះ លោក ត្រូវ​បន្ត​សង្កេតមើល​បន្ថែមទៀត​។ លោក ប្រាប់​សារព័ត៌មាន​ថ្មីៗ យ៉ាង​ដូច្នេះ​ថា​៖«​គ្រប់​មណ្ឌល ដែល​គណបក្ស​ខ្ញុំ​ដាក់​បេក្ខជន​ឈរឈ្មោះ គឺ​ដំណើរ​ការល្អ​»​។​ ​ម្យ៉ាងទៀត លោក ពេជ្រ ស្រស់ សាទរ ដែល​ឃើញ​ប្រជាពលរដ្ឋ​ជាច្រើន​ទៅ​បោះឆ្នោត​៕ 



Tag:
 បោះឆ្នោត​
  ពេជ្រ ស្រស់​
© រក្សាសិទ្ធិដោយ thmeythmey.com