ជាតិ
បោះឆ្នោត
លោក ម៉ម សូណង់ដូ ទើសចិត្តតិចតួចចំពោះដំណើរការបោះឆ្នោត
× លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ វាយតម្លៃជាវិជ្ជមានលើដំណើរការបោះឆ្នោត ទោះជាការបោះឆ្នោត មិនទាន់បិទបញ្ចប់ក៏ដោយ។ លោក សរសើរកងកម្លាំងប្រដាប់អាវុធ ក្នុងការការពារសន្តិសុខជូនពលរដ្ឋ។
លោក ម៉ម សូណង់ដូ ទើសចិត្តតិចតួចប៉ុណ្ណោះចំពោះដំណើរការបោះឆ្នោត នៅពេលលោក ឃើញកងកម្លាំងមួយចំនួនតូច ប្រើពាក្យអសុរោះលើអ្នកបោះឆ្នោត។ យ៉ាងណាក៏ដោយ លោក នៅតែយល់ថា ការបោះឆ្នោត ដំណើរការល្អ ជាពិសេសលោកសប្បាយចិត្ត ពេលឃើញប្រជាពលរដ្ឋភាគច្រើនទៅបោះឆ្នោត។
តាមរយៈការផ្តល់បទសម្ភាសដល់សារព័ត៌ថ្មីៗប្រធានគណបក្សរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖«មានបញ្ហា និងកំហុងឆ្គងតិចតួច តែអត់អីទេ ខ្ញុំអាចទទួលយកបាន»៕
Tag:
បោះឆ្នោត
ម៉ម សូណង់ដូ
© រក្សាសិទ្ធិដោយ thmeythmey.com