ជាតិ
បោះឆ្នោត
លោក ម៉ម សូណង់ដូ ទើសចិត្ត​តិចតួច​ចំពោះ​ដំណើរ​ការបោះឆ្នោត​
29, Jul 2018 , 2:30 pm        
រូបភាព
​លោក ម៉ម សូណង់ដូ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ វាយតម្លៃ​ជា​វិជ្ជមាន​លើ​ដំណើរការ​បោះឆ្នោត ទោះជា​ការបោះឆ្នោត មិនទាន់​បិទ​បញ្ចប់​ក៏ដោយ​។ លោក សរសើរ​កងកម្លាំងប្រដាប់អាវុធ ​ក្នុងការ​ការពារ​សន្តិ​សុខជូនពលរដ្ឋ​។



​លោក ម៉ម សូណង់ដូ ទើសចិត្ត​តិចតួច​ប៉ុណ្ណោះ​ចំពោះ​ដំណើរការ​បោះឆ្នោត នៅពេល​លោក ឃើញ​កងកម្លាំង​មួយចំនួន​តូច ប្រើពាក្យ​អសុរោះ​លើ​អ្នកបោះឆ្នោត​។ យ៉ាងណាក៏ដោយ លោក នៅតែ​យល់ថា ការបោះឆ្នោត ដំណើរ​ការល្អ ជាពិសេស​លោក​សប្បាយចិត្ត ពេល​ឃើញ​ប្រជាពលរដ្ឋ​ភាគច្រើន​ទៅ​បោះឆ្នោត​។

​តាមរយៈ​ការផ្តល់​បទ​សម្ភាស​ដល់​សារព័ត៌​ថ្មីៗ​ប្រធាន​គណបក្ស​រូបនេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​មាន​បញ្ហា និង​កំ​ហុង​ឆ្គង​តិចតួច តែ​អត់​អី​ទេ ខ្ញុំ​អាច​ទទួលយកបាន​»៕ 
 


Tag:
 បោះឆ្នោត​
  ម៉ម សូណង់ដូ​
© រក្សាសិទ្ធិដោយ thmeythmey.com