ជាតិ
បោះឆ្នោត
ប្អូន​លោក កែម ឡី មើលឃើញ​ចំណុច​វិជ្ជមាន ច្រើនជាង​អវិជ្ជមាន​
29, Jul 2018 , 2:44 pm        
រូបភាព
ដោយ:
​ប្អូនប្រុស​របស់លោក​ប​ណ្ឌិ​ត កែម ឡី គឺ​លោក កែម រិ​ទ្ធិ​សិត ប្រធាន​គណបក្ស​ខ្មែរ​តែមួយ បាន​អះអាងថា ដំណើរការ​បោះឆ្នោត បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​។ អ្វីដែល​លោក សប្បាយចិត្ត​បំផុត គឺ​ប្រជាពលរដ្ឋ​ភាគច្រើន បាននាំគ្នា​ទៅ​បោះឆ្នោត​។



​តាមរយៈ​ការផ្តល់​បទ​សម្ភាស​ដល់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​នៅ​ម៉ោង​ប្រហែល​២​រសៀល​នេះ ប្រធាន​គណបក្ស​ខ្មែរ​តែមួយ បាន​និយាយ​យ៉ាង​ដូច្នេះ​ថា​៖«​ឃើញថា​ប្រជាពលរដ្ឋ​ច្រើន​កុះករ ទៅ​បោះឆ្នោត មិន​ដូច​ការ​ញុះញង់​របស់គេ​ទេ​។ ទិដ្ឋ​ភាព ដែល​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត គឺ​ឃើញថា ពួកគាត់​ពេញចិត្ត​»​។ 

​យ៉ាងណាក៏ដោយ លោក កែម រិ​ទ្ធិ​សិត បាន​រិះគន់​ខ្លះ លើ​មន្ត្រី​ក្នុង​ការិយាល័យ​បោះឆ្នោត ថា​បំពេញការងារ​ខុស​បច្ចេកទេស ក្នុងការ​ជ្រលក់​ម្រាមដៃ​ប្រជាពលរដ្ឋ​។ លោក បញ្ជាក់​បែបនេះ​៖«​ខ្ញុំ ឃើញ​ប្រជាពលរដ្ឋ​ខ្លះ ជ្រលក់​ទៅ​មិនសូវ​ច្បាស់​ទេ គឺ​មកពី​អ្នក​ជ្រលក់​ធ្វេសប្រហែស​»​។

​សូមបញ្ជាក់ថា ការបោះឆ្នោត នឹង​បិទ​បញ្ចប់​នៅ​ម៉ោង​៣​រសៀល​៕


Tag:
 បោះឆ្នោត​
  កែម រិ​ទ្ធិ​សិត​
© រក្សាសិទ្ធិដោយ thmeythmey.com