ជាតិ
បោះឆ្នោត
ប្អូនលោក កែម ឡី មើលឃើញចំណុចវិជ្ជមាន ច្រើនជាងអវិជ្ជមាន
× ប្អូនប្រុសរបស់លោកបណ្ឌិត កែម ឡី គឺលោក កែម រិទ្ធិសិត ប្រធានគណបក្សខ្មែរតែមួយ បានអះអាងថា ដំណើរការបោះឆ្នោត បានប្រព្រឹត្តទៅដោយរលូន។ អ្វីដែលលោក សប្បាយចិត្តបំផុត គឺប្រជាពលរដ្ឋភាគច្រើន បាននាំគ្នាទៅបោះឆ្នោត។
តាមរយៈការផ្តល់បទសម្ភាសដល់សារព័ត៌មានថ្មីៗតាមទូរសព្ទនៅម៉ោងប្រហែល២រសៀលនេះ ប្រធានគណបក្សខ្មែរតែមួយ បាននិយាយយ៉ាងដូច្នេះថា៖«ឃើញថាប្រជាពលរដ្ឋច្រើនកុះករ ទៅបោះឆ្នោត មិនដូចការញុះញង់របស់គេទេ។ ទិដ្ឋភាព ដែលប្រជាពលរដ្ឋទៅបោះឆ្នោត គឺឃើញថា ពួកគាត់ពេញចិត្ត»។
យ៉ាងណាក៏ដោយ លោក កែម រិទ្ធិសិត បានរិះគន់ខ្លះ លើមន្ត្រីក្នុងការិយាល័យបោះឆ្នោត ថាបំពេញការងារខុសបច្ចេកទេស ក្នុងការជ្រលក់ម្រាមដៃប្រជាពលរដ្ឋ។ លោក បញ្ជាក់បែបនេះ៖«ខ្ញុំ ឃើញប្រជាពលរដ្ឋខ្លះ ជ្រលក់ទៅមិនសូវច្បាស់ទេ គឺមកពីអ្នកជ្រលក់ធ្វេសប្រហែស»។
សូមបញ្ជាក់ថា ការបោះឆ្នោត នឹងបិទបញ្ចប់នៅម៉ោង៣រសៀល៕
Tag:
បោះឆ្នោត
កែម រិទ្ធិសិត
© រក្សាសិទ្ធិដោយ thmeythmey.com