លោក គង់ មុនី​កា​៖ ការបោះឆ្នោត​នេះ​មានការ​គំរាមកំហែង​តិចតួច​
ជាតិ
បោះឆ្នោត
លោក គង់ មុនី​កា​៖ ការបោះឆ្នោត​នេះ​មានការ​គំរាមកំហែង​តិចតួច​
29, Jul 2018 , 2:58 pm        
រូបភាព
ដោយ: ថ្មីៗ
​កូនប្រុស​ពៅ​របស់លោក គង់ គាំ គឺ​លោក គង់ មុនី​កា ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ មិន​ត្រឹមតែ​សរសើរ​ពី​ការរៀបចំ​ការបោះឆ្នោត​នោះទេ លោក ថែមទាំង អះអាងថា ការបោះឆ្នោត​អាណត្តិ​នេះ មាន​លក្ខណៈ​ល្អ​ជាង​អាណត្តិ​មុនៗ​។  លោក សាទរ​យ៉ាងខ្លាំង ពេល​ឃើញ​ប្រជាពលរដ្ឋ​ភាគច្រើន បាន​ប្រើប្រាស់​សិទ្ធិ​បោះឆ្នោត​របស់ខ្លួន​។



​មកដល់ពេលនេះ ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ មិនទាន់​ឮថា​មាន​បញ្ហា​ធំដុំ បានកើត​ឡើង ជុំវិញ​ការបោះឆ្នោត នោះទេ​។ យ៉ាងណា លោក សង្កេតឃើញថា​មានការ​គំរាមកំហែង​តិចតួច​ប៉ុណ្ណោះ រឿង​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត និង​មិន​ឲ្យ​ទៅ​បោះឆ្នោត​។ ​ការិយាល័យ​បោះឆ្នោត នឹង​បិទ​បញ្ចប់​ម៉ោង​៣​រសៀល​៕


© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 67340 [1] => 9,78 [2] => លោក គង់ មុនី​កា​៖ ការបោះឆ្នោត​នេះ​មានការ​គំរាមកំហែង​តិចតួច​ [3] => content [4] => [5] => [6] => 0 [7] => 0 [8] => )