ជាតិ
បោះឆ្នោត
លោក គង់ មុនីកា៖ ការបោះឆ្នោតនេះមានការគំរាមកំហែងតិចតួច
× កូនប្រុសពៅរបស់លោក គង់ គាំ គឺលោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ មិនត្រឹមតែសរសើរពីការរៀបចំការបោះឆ្នោតនោះទេ លោក ថែមទាំង អះអាងថា ការបោះឆ្នោតអាណត្តិនេះ មានលក្ខណៈល្អជាងអាណត្តិមុនៗ។ លោក សាទរយ៉ាងខ្លាំង ពេលឃើញប្រជាពលរដ្ឋភាគច្រើន បានប្រើប្រាស់សិទ្ធិបោះឆ្នោតរបស់ខ្លួន។
មកដល់ពេលនេះ ប្រធានគណបក្សឆន្ទៈខ្មែរ មិនទាន់ឮថាមានបញ្ហាធំដុំ បានកើតឡើង ជុំវិញការបោះឆ្នោត នោះទេ។ យ៉ាងណា លោក សង្កេតឃើញថាមានការគំរាមកំហែងតិចតួចប៉ុណ្ណោះ រឿងឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត និងមិនឲ្យទៅបោះឆ្នោត។ ការិយាល័យបោះឆ្នោត នឹងបិទបញ្ចប់ម៉ោង៣រសៀល៕
© រក្សាសិទ្ធិដោយ thmeythmey.com