ជាតិ
បោះឆ្នោត
ប្រធាន គ.ជ.ប៖ ចំនួនអ្នកទៅបោះឆ្នោតជាង៦,៧លាននាក់ ជាជោគជ័យនៃការរៀបចំបោះឆ្នោត២០១៨
× ប្រធានគណៈកម្មាធិការជាតរៀបចំការបោះឆ្នោត លោក ស៊ិក ប៊ុនហុក បានប្រកាសថាចំនួនអ្នកបានទៅបោះឆ្នោតសរុបមាន ៦ ៧៤៤ ៨៩៣ នាក់ ស្មើនឹង៨០,៤៩ភាគរយ។ លោក ស៊ិក ប៊ុនហុក បានប្រកាសយ៉ាងនេះនៅក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធទាក់ទងនឹងការសរុបព្រឹត្តិការណ៍ថ្ងៃបោះឆ្នោតនីតិកាលទី៦ នៅក្រសួងមហាផ្ទៃ។
ប្រធាន គ.ជ.ប បានក៏បានប្រកាសលទ្ធផលនៃការចូលរួមបោះឆ្នោតនៅតាមខេត្តផងដែរ។ ខេត្តកែបមានចំនួនអ្នកចូលរួមបោះឆ្នោតច្រើនជាងគេរហូតដល់ ៩០,៩៨ភាគរយ នៅពេលដែលរាជធានីភ្នំពេញបានបង្ហាញតួលេខទាបជាងគេត្រឹមតែ ៦៩,៦៦ភាគរយ។
ខេត្តភាគច្រើនសុទ្ធតែមានអ្នកចូលរួមបោះឆ្នោតលើស៨០ភាគរយ។
© រក្សាសិទ្ធិដោយ thmeythmey.com