សម្តេច ហ៊ុន សែន អរគុណ​ពល​រដ្ឋ​ដែល​បាន​ទៅ​បោះឆ្នោត​ឲ្យ​បក្ស​ដែល​ខ្លួន​ពេញចិត្ត​

ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន អរគុណ​ពល​រដ្ឋ​ដែល​បាន​ទៅ​បោះឆ្នោត​ឲ្យ​បក្ស​ដែល​ខ្លួន​ពេញចិត្ត​
29, Jul 2018 , 6:09 pm         1185
រូបភាព
រូបពីហ្វេសប៊ុកសម្តេចហ៊ុន សែន
រូបពីហ្វេសប៊ុកសម្តេចហ៊ុន សែន
​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អរគុណ​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ នៅ​ថ្ងៃទី​២៩ កក្កដា​នេះ​។ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក សម្តេច​ហ៊ុន សែន បញ្ជាក់​ដូច្នេះ​៖«​ខ្ញុំ​សូម​អរ​រ​គុណ​បងប្អូន​ប្រជាពលរដ្ឋ និង​កូនក្មួយ ដែល​បាន​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​បាន​គូស​សន្លឹកឆ្នោត​នៃ​គណបក្សនយោបាយ​ដែល​ខ្លួន​ពេញចិត្ត​»​។​


​នាយករដ្ឋមន្ត្រី​បាន​ចាត់ទុកថា ពលរដ្ឋ​បានជ្រើសរើស​ផ្លូវ​ប្រជាធិបតេយ្យ និង​បាន​ប្រើប្រាស់​សិទ្ធិ​របស់​បងប្អូន​ដូច​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ដែលជា​ច្បាប់កំពូល​របស់​ប្រទេស​។

អត្ថបទទាក់ទង


​តាម​លទ្ធផល​ផ្លូវការ​របស់​គ​.​ជ​.​ប ចំនួន​ពលរដ្ឋ​ដែល​បាន​ទៅ​បោះឆ្នោត​ចំនួន ៦,៧៤៤,៨៩៣ លាន​នាក់ ស្មើនឹង ៨០.៤៩ ភាគរយ​៕


Tag:
 បោះឆ្នោត​
 ​ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង