ជាតិ
បោះឆ្នោត
នយោបាយជាតិ
សម្តេច ហ៊ុន សែន អរគុណពលរដ្ឋដែលបានទៅបោះឆ្នោតឲ្យបក្សដែលខ្លួនពេញចិត្ត រូបពីហ្វេសប៊ុកសម្តេចហ៊ុន សែន
× សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអរគុណដល់ប្រជាពលរដ្ឋដែលបានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នៅថ្ងៃទី២៩ កក្កដានេះ។ តាមរយៈទំព័រហ្វេសប៊ុក សម្តេចហ៊ុន សែន បញ្ជាក់ដូច្នេះ៖«ខ្ញុំសូមអររគុណបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយ ដែលបានចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងបានគូសសន្លឹកឆ្នោតនៃគណបក្សនយោបាយដែលខ្លួនពេញចិត្ត»។
នាយករដ្ឋមន្ត្រីបានចាត់ទុកថា ពលរដ្ឋបានជ្រើសរើសផ្លូវប្រជាធិបតេយ្យ និងបានប្រើប្រាស់សិទ្ធិរបស់បងប្អូនដូចមានចែងក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ប្រទេស។
តាមលទ្ធផលផ្លូវការរបស់គ.ជ.ប ចំនួនពលរដ្ឋដែលបានទៅបោះឆ្នោតចំនួន ៦,៧៤៤,៨៩៣ លាននាក់ ស្មើនឹង ៨០.៤៩ ភាគរយ៕
© រក្សាសិទ្ធិដោយ thmeythmey.com