ជាតិ
បោះឆ្នោត
ព្រៃវែងមាន១១អាសនៈ CPP បានសំឡេងជិត៦៨ភាគរយ LDP បានជិត៦ភាគរយ
× ខេត្តព្រៃវែង មានរហូតដល់ទៅ១១អាសនៈនោះ គណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រ ៣៦៧ ២១៩សំឡេងស្មើ ៦៧,៧១ភាគរយក្នុងចំណោមអ្នកដែលបានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ។ នេះបើតាមលទ្ធផលបឋមដែលផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ការរាប់សន្លឹកឆ្នោតបឋមសរុបទាំង១៨២៧ការិយាល័យនៅមណ្ឌលខេត្តព្រៃវែង បង្ហាញឲ្យឃើញថា អ្នកទៅបោះឆ្នោតមានចំនួន៥៤២ ៣៧១នាក់ ពោលគឺស្មើ៨២,០៥ភាគរយក្នុងចំណោមអ្នកមានឈ្មោះក្នុងបញ្ជីសរុប ៦៦១ ០៤២នាក់។ ទាក់ទងនឹងចំនួនសំឡេងឆ្នោត សន្លឹកបានការមាន ៤៨៨ ៩៧១សំឡេង និងមិនបានការមាន៥២ ៨០៤សំឡេង។
គណបក្សចំនួន១៥ បានចូលរួមប្រកួតប្រជែង ដោយលទ្ធផលបង្ហាញថា គណបក្សប្រជាជនកម្ពុជា បានសំឡេងគាំទ្រ ៦៧,៧១ភាគរយ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ស្ថិតនៅលំដាប់ទីពីរដោយបានសំឡេងគាំទ្រ ៣១ ២៨៧ (៥,៧៧ភាគរយ) នាំមុខគណបក្សហ្វ៊ុនស៊ិនប៉ិច ២៦ ៩០៥ (៤,៩៦ភាគរយ) គណបក្សឆន្ទៈខ្មែរ ១៥ ១៨៩ (២,៨០ភាគរយ)។
គណបក្សផ្សេងទៀតដែលទទួលបានសំឡេងគាំទ្រលើសពី១ភាគរយ រួមមាន គណបក្សសំបុកឃ្មុំសង្គមប្រជាធិតេយ្យ គណបក្សខ្មែររួបរួមជាតិ គណបក្សសញ្ជាតិកម្ពុជា និងគណបក្សខ្មែរតែមួយ៕
© រក្សាសិទ្ធិដោយ thmeythmey.com