ជាតិ
បោះឆ្នោត
បន្ទាយមានជ័យ​៖ CPP ឈ្នះ​៧៦​ភាគរយ ដាច់​ឆ្ងាយ​ពី​ហ្វ៊ុនស៊ិនប៉ិច និង​ខ្មែរ​រួបរួម​ជាតិ
30, Jul 2018 , 10:50 am        
រូបភាព
ដោយ: រួបរួម
​ខេត្តបន្ទាយមានជ័យ មាន​៦​អាសនៈ ដោយ​ក្នុងនោះ គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​ការគាំទ្រ ១៨៥ ២៤៣​សំឡេង​ស្មើ ៦៩,២០​ភាគរយ​ក្នុងចំណោម​អ្នក​ដែល​បាន​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ។ នេះ​បើតាម​លទ្ធផល​បឋម​ដែល​ផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។



​យោង​ការរាប់​សន្លឹកឆ្នោត​បឋម​សរុប​ទាំង​១០៧០​ការិយាល័យ​នៅ​មណ្ឌល​ខេត្ត​បន្ទាយមានជ័យ អ្នក​ទៅ​បោះឆ្នោត​មាន​ចំនួន​២៦៧ ៦៩៨​នាក់ ពោលគឺ​ស្មើ​៧៥,២៨​ភាគរយ​ក្នុងចំណោម​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​សរុប ៣៥៥ ៦១២​នាក់​។ ទាក់ទង​នឹង​ចំនួន​សំឡេងឆ្នោត សន្លឹក​បានការ​មាន ២៥១ ៨៨០​សំឡេង និង​មិនបានការ​មាន​១៦ ២៩២​សំឡេង​។​

​គណបក្ស​ចំនួន​១៣ បាន​ចូលរួម​ប្រកួតប្រជែង ក្រៅពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​សំឡេងគាំទ្រ​រហូតដល់​ទៅ​៦៩,២០​ភាគរយ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន​សំឡេងគាំទ្រ​លំដាប់​បន្ទាប់​ដោយមាន ១៧ ៥៧៦ (៦,៥៧​ភាគរយ​) គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​១៤ ៦០៩​សំឡេង (៥,៤៦​ភាគរយ​) និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​១០ ៧៩៣​សំឡេង (៤,០៣​ភាគរយ​)​។​

​គណបក្ស​ដែល​បាន​សំឡេងគាំទ្រ​លើសពី​១​ភាគរយ មាន​គណបក្ស​ឆ​ន្ទះ​ខ្មែរ និង​គណបក្ស​ខ្មែរ​សាធារណរដ្ឋ ខណៈ​ផ្សេងទៀត បាន​សំឡេងគាំទ្រ​ក្រោម​១​ភាគរយ​៕


Tag:
 បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com