កំពង់ឆ្នាំង​៖ CPP បាន​សំឡេង​ជិត​៧១​ភាគរយ ហ្វ៊ុនស៊ិនប៉ិច​បាន​ជិត​៨​ភាគរយ​
ជាតិ
បោះឆ្នោត
កំពង់ឆ្នាំង​៖ CPP បាន​សំឡេង​ជិត​៧១​ភាគរយ ហ្វ៊ុនស៊ិនប៉ិច​បាន​ជិត​៨​ភាគរយ​
30, Jul 2018 , 11:44 am        
រូបភាព
ដោយ: រួបរួម
​ខេត្តកំពង់ឆ្នាំង មាន​៤​អាសនៈ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​ការគាំទ្រ ១៩២ ៨២៦​សំឡេង​ស្មើ ៧០,៩៨​ភាគរយ​ក្នុងចំណោម​អ្នក​ដែល​បាន​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ។ នេះ​បើតាម​លទ្ធផល​បឋម​ដែល​ផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។



​យោង​ការរាប់​សន្លឹកឆ្នោត​បឋម​សរុប​ទាំង​៧៩០​ការិយាល័យ​នៅ​មណ្ឌល​ខេត្តកំពង់ឆ្នាំង អ្នក​ទៅ​បោះឆ្នោត​មាន​ចំនួន​២៧១ ៦៤៤​នាក់ ពោលគឺ​ស្មើ​៨៧,៣៦​ភាគរយ​ក្នុងចំណោម​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​សរុប ៣១០ ៩៥៤​នាក់​។ ទាក់ទង​នឹង​ចំនួន​សំឡេងឆ្នោត សន្លឹក​បានការ​មាន ២៥៤ ៣៧៣​សំឡេង និង​មិនបានការ​មាន​១៦ ៤១៩​សំឡេង​។​

​គណបក្ស​ចំនួន​១៤ បាន​ចូលរួម​ប្រកួតប្រជែង ក្រៅពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​សំឡេងគាំទ្រ​រហូតដល់​ទៅ​៧០,៩៨​ភាគរយ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​២០ ៧១៩​សំឡេង (៧,៦៣​ភាគរយ​) គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​១០ ២៦២​សំឡេង (៣,៧៨​ភាគរយ​) គណបក្ស​ឆន្ទៈ​ខ្មែរ បាន​៩ ៩២១​សំឡេង (៣,៦៥​ភាគរយ​)​។​

​គណបក្ស​ដែល​ទទួលបាន​សំឡេង​ក្នុង​រង្វង់​១​ភាគរយ រួមមាន គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជា​ធិ​តេ​យ្យ និង​គណបក្ស​ខ្មែរ​ឈប់​ក្រ​៕



Tag:
 បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com