ជាតិ
បោះឆ្នោត
លោក សុខ ឥសាន​៖ បក្ស​ប្រជាជន បាន​កៅអី​មិន​តិ​ជាង​១០០ នោះទេ​
30, Jul 2018 , 11:57 am        
រូបភាព
ដោយ: ថ្មីៗ
​គណបក្ស​ប្រជាជន​កម្ពុជា (CPP) ទទួលបាន​សំឡេងឆ្នោត​ច្រើន​លើសលប់ ហើយ​បើ​គិត​ជា​អាសនៈ​វិញ គណបក្ស​នេះ អាច​ទទួលបាន​អាសនៈ​លើសពី​១០០​ឡើងទៅ​។ នេះ​ជាការ​អះអាង​របស់លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​។



​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​រូបនេះ ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា សំឡេងឆ្នោត​នៅសល់​ទាំង​ប៉ុន្មាន គឺ​បាន​ទៅលើ​គណបក្ស​ផ្សេងៗ​។ ប៉ុន្តែ លោក​បញ្ជាក់ថា ប្រសិនបើ​សំឡេងឆ្នោត​របស់​គណបក្ស​ទាំងនោះ មិន​គ្រប់គ្រាន់ ដើម្បី​ទទួលបាន​អាសនៈ​ទេ ដូច្នេះ អាសនៈ​ដែល​នៅសល់ អាច​នឹង​ធ្លាក់​ទៅលើ​គណបក្ស​ប្រជាជន​កម្ពុជា​បន្ថែមទៀត​។​

​យ៉ាងណាក៏ដោយ លោក បញ្ជាក់​ចុងក្រោយ​ថា ចំនួន​អាសនៈ​ជាក់ស្តែង ដែល​គណបក្ស​នីមួយៗ​ត្រូវ​ទទួលបាន គឺ​អាស្រ័យ​លើ​ការប្រកាស​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបការ​បោះឆ្នោត (​គ​.​ជ​.​ប​)​។

​ខណៈ​នេះ គ​.​ជ​.​ប កំពុង​បន្ត​ប្រកាស​លទ្ធផល​បោះឆ្នោត នៅតាម​បណ្តា​រាជធានី​-​ខេត្ត​នីមួយៗ​។ ក្នុង​នីតិកាល​ទី​៦​នេះ អាសនៈ​ក្នុង​រដ្ឋសភា មាន​ទៅដល់​១២៥ ខណៈ​នីតិកាល​មុនៗ មានតែ​១២៣៕


Tag:
 បោះឆ្នោត​
  លោក សុខ ឥសាន​
  CPP
  អាសនៈ
© រក្សាសិទ្ធិដោយ thmeythmey.com