ជាតិ
បោះឆ្នោត
លោក សុខ ឥសាន៖ បក្សប្រជាជន បានកៅអីមិនតិជាង១០០ នោះទេ
× គណបក្សប្រជាជនកម្ពុជា (CPP) ទទួលបានសំឡេងឆ្នោតច្រើនលើសលប់ ហើយបើគិតជាអាសនៈវិញ គណបក្សនេះ អាចទទួលបានអាសនៈលើសពី១០០ឡើងទៅ។ នេះជាការអះអាងរបស់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។
អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា សំឡេងឆ្នោតនៅសល់ទាំងប៉ុន្មាន គឺបានទៅលើគណបក្សផ្សេងៗ។ ប៉ុន្តែ លោកបញ្ជាក់ថា ប្រសិនបើសំឡេងឆ្នោតរបស់គណបក្សទាំងនោះ មិនគ្រប់គ្រាន់ ដើម្បីទទួលបានអាសនៈទេ ដូច្នេះ អាសនៈដែលនៅសល់ អាចនឹងធ្លាក់ទៅលើគណបក្សប្រជាជនកម្ពុជាបន្ថែមទៀត។
យ៉ាងណាក៏ដោយ លោក បញ្ជាក់ចុងក្រោយថា ចំនួនអាសនៈជាក់ស្តែង ដែលគណបក្សនីមួយៗត្រូវទទួលបាន គឺអាស្រ័យលើការប្រកាសរបស់គណៈកម្មាធិការជាតិរៀបការបោះឆ្នោត (គ.ជ.ប)។
ខណៈនេះ គ.ជ.ប កំពុងបន្តប្រកាសលទ្ធផលបោះឆ្នោត នៅតាមបណ្តារាជធានី-ខេត្តនីមួយៗ។ ក្នុងនីតិកាលទី៦នេះ អាសនៈក្នុងរដ្ឋសភា មានទៅដល់១២៥ ខណៈនីតិកាលមុនៗ មានតែ១២៣៕
Tag:
បោះឆ្នោត
លោក សុខ ឥសាន
CPP
អាសនៈ
© រក្សាសិទ្ធិដោយ thmeythmey.com