ជាតិ
បោះឆ្នោត
កំពង់ចាមមាន១០អាសនៈដោយ CPP បានសំឡេងគាំទ្រជិត៦៥ភាគរយ
× ខេត្តកំពង់ចាម មាន១០អាសនៈ ដោយមានគណបក្សចំនួន១៩ចូលរួមប្រកួតប្រជែងសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នេះ។ បើយោងតាមលទ្ធផលបឋមដែលផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រ ៣០៤ ៤៦៣សំឡេង ស្មើ ៦៤,៧៥ភាគរយក្នុងចំណោមអ្នកដែលបានទៅបោះឆ្នោត។
យោងការរាប់សន្លឹកឆ្នោតបឋមសរុបទាំង១៦៥៩ការិយាល័យនៅមណ្ឌលខេត្តកំពង់ចាម អ្នកទៅបោះឆ្នោតមានចំនួន៤៧០ ២៤៨នាក់ ពោលគឺស្មើ៨១,៥៦ភាគរយក្នុងចំណោមអ្នកមានឈ្មោះក្នុងបញ្ជីសរុប ៥៧៦ ៥៥០នាក់។ ទាក់ទងនឹងចំនួនសំឡេងឆ្នោត សន្លឹកបានការមាន ៤១៨ ០៩៦សំឡេង និងមិនបានការមាន៥១ ៧៩៣សំឡេង។
គណបក្សចំនួន១៩ បានចូលរួមប្រកួតប្រជែង ក្រៅពីគណបក្សប្រជាជនកម្ពុជា ដែលបានសំឡេងគាំទ្ររហូតដល់ទៅ៦៤,៧៥ភាគរយ គណបក្សហ្វ៊ុនស៊ិនប៉ិច បាន២៧ ៣៥៨សំឡេង (៥,៨២ភាគរយ) គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បាន២០ ២១១សំឡេង (៤,៣០ភាគរយ) គណបក្សឆន្ទៈខ្មែរ បាន១៥ ៩៣២សំឡេង (៣,៣៩ភាគរយ)។
គណបក្សដែលទទួលបានសំឡេងក្នុងរង្វង់១ភាគរយ រួមមាន គណបក្សសញ្ជាតិកម្ពុជា គណបក្សសំបុកឃ្មុំប្រជាធិបតេយ្យ និងគណបក្សខ្មែរសាធារណរដ្ឋ៕
© រក្សាសិទ្ធិដោយ thmeythmey.com