ជាតិ
បោះឆ្នោត
សៀមរាប៖ CPP វ៉ាដាច់ ខណៈហ្វ៊ុនស៊ិនប៉ិច និង LDP ប្រដំប្រសងគ្នា
× ខេត្តសៀមរាប មាន៦អាសនៈ ដោយក្នុងនោះ គណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រ ២៧៤ ២៥០សំឡេងស្មើ ៦៤,៩៥ភាគរយក្នុងចំណោមអ្នកដែលបានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ។ នេះបើតាមលទ្ធផលបឋមដែលផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
យោងការរាប់សន្លឹកឆ្នោតបឋមសរុបទាំង១៤៧៣ការិយាល័យនៅមណ្ឌលខេត្តសៀមរាប អ្នកទៅបោះឆ្នោតមានចំនួន៤២២ ២៣២នាក់ ពោលគឺស្មើ៧៨,៨៥ភាគរយក្នុងចំណោមអ្នកមានឈ្មោះក្នុងបញ្ជីសរុប ៥៣៥ ៥២១នាក់។ ទាក់ទងនឹងចំនួនសំឡេងឆ្នោត សន្លឹកបានការមាន ៣៩១ ០៤១សំឡេង និងមិនបានការមាន៣០ ២៦៤សំឡេង។
គណបក្សចំនួន១៨ បានចូលរួមប្រកួតប្រជែង ក្រៅពីគណបក្សប្រជាជនកម្ពុជា ដែលបានសំឡេងគាំទ្ររហូតដល់ទៅ៦៤,៩៥ភាគរយ គណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបានសំឡេងគាំទ្រលំដាប់បន្ទាប់ដោយមាន ២៩ ៥៦៤ (៧ភាគរយ) និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បាន២៩ ១០៥សំឡេង (៦,៨៩ភាគរយ)។
គណបក្សដែលបានសំឡេងគាំទ្រលើសពី១ភាគរយ មានគណបក្សឆន្ទះខ្មែរ គណបក្សខ្មែររួបរួមជាតិ គណបក្សខ្មែរសាធារណៈរដ្ឋ និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន៕
© រក្សាសិទ្ធិដោយ thmeythmey.com