ជាតិ
បោះឆ្នោត
លទ្ធផលបឋម៖ CPP បានអាសនៈដែលមានតែ១នៅឧត្តរមានជ័យ
× គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រ៧៤ ០១០សំឡេង ស្មើ៧៤,៦៨ភាគរយ ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨។ នេះបើតាមលទ្ធផលបឋមដែលផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ខេត្តឧត្តរមានជ័យ មានសរុបទាំងអស់៣៨៣ការិយាល័យ ដោយអ្នកមានឈ្មោះក្នុងបញ្ជីមានចំនួន ១២៣ ០៣៧នាក់។ របាយការណ៍បឋមបង្ហាញថា អ្នកទៅបោះឆ្នោតមាន៩៩ ០៩៩នាក់ ស្មើ៨០,៥៤ភាគរយ ក្នុងនោះសន្លឹកឆ្នោតបានការមាន៩៤ ១០៦សំឡេង និងមិនបានការមាន៥០០១ ។
ក្នុងចំណោមគណបក្សទាំង១១ដែលចូលរួមប្រកួតប្រជែងយក១អាសនៈនៅខេត្តឧត្តរមានជ័យនេះ គណបក្សដែលទទួលបានការគាំទ្រលំដាប់បន្ទាប់គឺ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ៥៩៨៩សំឡេង (៦,០៤ភាគរយ) គណបក្សហ្វ៊ុនស៊ិនប៉ិច ៣៨៥៤សំឡេង (៣,៨៩ភាគរយ) និងគណបក្សឆន្ទៈខ្មែរ ៣៥៤១ (៣,៥៧ភាគរយ) គណបក្សខ្មែររួបរួមជាតិ ២១២៤ (២,១៤ភាគរយ), គណបក្សខ្មែរសាធារណរដ្ឋ ១៧៣៨ (១,៧៥ភាគរយ) និងគណបក្សខ្មែរឈប់ក្រ ១០៣៤ (១,០៤ភាគរយ)។
លោក គន់ គីម ជាបេក្ខជនពេញសិទ្ធិរបស់គណបក្សប្រជាជនកម្ពុជា ខណៈលោក នៅ សំ លោក ថុន ណុល និងលោក លួន អាន ឈរជាបេក្ខជនបម្រុង៕
© រក្សាសិទ្ធិដោយ thmeythmey.com