ជាតិ
បោះឆ្នោត
លទ្ធផល​បឋម​៖ CPP បាន​អាសនៈ​ដែល​មានតែ​១​នៅ​ឧ​ត្ត​រ​មានជ័យ​
30, Jul 2018 , 1:41 pm        
រូបភាព
ដោយ: រួបរួម
​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងគាំទ្រ​៧៤ ០១០​សំឡេង ស្មើ​៧៤,៦៨​ភាគរយ ពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨​។ នេះ​បើតាម​លទ្ធផល​បឋម​ដែល​ផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។

 
​ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​សរុប​ទាំងអស់​៣៨៣​ការិយាល័យ ដោយ​អ្នក​មានឈ្មោះ​ក្នុង​បញ្ជី​មាន​ចំនួន ១២៣ ០៣៧​នាក់​។ របាយការណ៍​បឋម​បង្ហាញថា អ្នក​ទៅ​បោះឆ្នោត​មាន​៩៩ ០៩៩​នាក់ ស្មើ​៨០,៥៤​ភាគរយ ក្នុងនោះ​សន្លឹកឆ្នោត​បានការ​មាន​៩៤ ១០៦​សំឡេង និង​មិនបានការ​មាន​៥០០១ ។​
 
​ក្នុងចំណោម​គណបក្ស​ទាំង​១១​ដែល​ចូលរួម​ប្រកួតប្រជែង​យក​១​អាសនៈ​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​នេះ  គណបក្ស​ដែល​ទទួលបាន​ការគាំទ្រ​លំដាប់​បន្ទាប់​គឺ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ៥៩៨៩​សំឡេង (៦,០៤​ភាគរយ​) គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ៣៨៥៤​សំឡេង (៣,៨៩​ភាគរយ​) និង​គណបក្ស​ឆន្ទៈ​ខ្មែរ ៣៥៤១ (៣,៥៧​ភាគរយ​) គណបក្ស​ខ្មែរ​រួបរួម​ជាតិ ២១២៤ (២,១៤​ភាគរយ​), គណបក្ស​ខ្មែរ​សាធារណរដ្ឋ ១៧៣៨ (១,៧៥​ភាគរយ​) និង​គណបក្ស​ខ្មែរ​ឈប់​ក្រ ១០៣៤ (១,០៤​ភាគរយ​)​។ 
 
​លោក គន់ គីម ជា​បេក្ខជន​ពេញសិទ្ធិ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ខណៈ​លោក នៅ សំ លោក ថុ​ន ណុល និង​លោក លួ​ន អាន ឈរ​ជា​បេក្ខជន​បម្រុង​៕

Tag:
 បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com