ជាតិ
បោះឆ្នោត
​លទ្ធផល​បឋម​៖ CPP បាន​សំឡេងគាំទ្រ​ជាង​៧៤​ភាគរយ​នៅ​តាកែវ
30, Jul 2018 , 2:48 pm        
រូបភាព
ដោយ: រួបរួម
​ខេត្តតាកែវ មាន​៨​អាសនៈ ដោយ​ក្នុងនោះ គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​ការគាំទ្រ ៣៧៥ ៨៩១​សំឡេង​ស្មើ ៧៣,៥៥​ភាគរយ​ក្នុងចំណោម​អ្នក​ដែល​បាន​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ។ នេះ​បើតាម​លទ្ធផល​បឋម​ដែល​ផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។



​យោង​ការរាប់​សន្លឹកឆ្នោត​បឋម​សរុប​ទាំង​១៥៤៥​ការិយាល័យ​នៅ​មណ្ឌល​ខេត្តតាកែវ អ្នក​ទៅ​បោះឆ្នោត​មាន​ចំនួន​៥១១ ០៣៩​នាក់ ពោលគឺ​ស្មើ​៨៧,២៧​ភាគរយ​ក្នុងចំណោម​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​សរុប ៥៨៥ ៥៦៤​នាក់​។ ទាក់ទង​នឹង​ចំនួន​សំឡេងឆ្នោត សន្លឹក​បានការ​មាន ៤៦៤ ០៤៣​សំឡេង និង​មិនបានការ​មាន​៤៦ ៣៧៩​សំឡេង​។​

​គណបក្ស​ចំនួន​១៨ បាន​ចូលរួម​ប្រកួតប្រជែង ក្រៅពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​សំឡេងគាំទ្រ​រហូតដល់​ទៅ​៧៣,៥៥​ភាគរយ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​២១ ៥២៧​សំឡេង (៤,២១​ភាគរយ​) គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​១៧ ០៨៥​សំឡេង (៣,៣៤​ភាគរយ​) គណបក្ស​ឆន្ទៈ​ខ្មែរ បាន​១២ ៧៩៧​សំឡេង (២,៥០​ភាគរយ​) និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​៦ ៦៣២​សំឡេង (១,៣០​ភាគរយ​)៕



Tag:
 ​បោះឆ្នោត​
© រក្សាសិទ្ធិដោយ thmeythmey.com