​នៅ​រតនគិរី ជាង​៦​ម៉ឺន​នាក់​បោះ​ឲ្យ CPP ហើយ​បក្ស​៦​ទៀត​បានការ​គាំទ្រ​លើសពី​១​ពាន់​សំឡេង
ជាតិ
បោះឆ្នោត
​នៅ​រតនគិរី ជាង​៦​ម៉ឺន​នាក់​បោះ​ឲ្យ CPP ហើយ​បក្ស​៦​ទៀត​បានការ​គាំទ្រ​លើសពី​១​ពាន់​សំឡេង
30, Jul 2018 , 3:18 pm        
រូបភាព
ដោយ: រួបរួម
​ខេត្តរតនគិរី មានតែ​១​អាសនៈ​ប៉ុណ្ណោះ ហើយ​ក្នុងចំណោម​អ្នកបោះឆ្នោត​ជាង​៧៨០០​នាក់ មាន​ជាង​៦​ម៉ឺន​នាក់ បាន​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​។ នេះ​បើតាម​លទ្ធផល​បឋម​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ដែល​ផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។



​ខេត្ត​រតនគិរី មាន​២៧៥​ការិយាល័យ ដោយ​អ្នក​មានឈ្មោះ​ក្នុង​បញ្ជី​មាន​ចំនួន ៩៥ ៣៨១​នាក់​។ របាយការណ៍​បឋម​បង្ហាញថា អ្នក​ទៅ​បោះឆ្នោត​មាន​៧៨ ៦២៤​នាក់ ស្មើ​៨២,៤៣​ភាគរយ ក្នុងនោះ​សន្លឹកឆ្នោត​បានការ​មាន​៧៤ ៤៨២​សំឡេង និង​មិនបានការ​មាន​៤១៤២ ។​

​ក្នុងចំណោម​គណបក្ស​ទាំង​១១​ដែល​ចូលរួម​ប្រកួតប្រជែង​យក​១​អាសនៈ​នៅ​ខេត្តរតនគិរី​នេះ គណបក្ស​ប្រជាជន​កម្ពុជា​បាន​សំឡេងគាំទ្រ​៦០ ៥៤៨​សំឡេង (៧៧,០១​ភាគរយ​) រីឯ គណបក្ស​៦​ទៀត ទទួលបាន​សំឡេងគាំទ្រ​ចន្លោះ​ពី​១០០០ ទៅ​៣០០​សំឡេង ដែល​ក្នុងនោះ​មាន គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​ខ្មែរ​ឈប់​ក្រ​។​

​លោក ប៊ូ ឡាំ ជា​បេក្ខជន​ពេញសិទ្ធិ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ខណៈ​លោក ហេង ប៊ុន​ថា​ន់ លោកស្រី ចក់ មើល និង​លោក ទុយ ស៊ីម ឈរ​ជា​បេក្ខជន​បម្រុង​៕


Tag:
 បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 67384 [1] => 9,78 [2] => ​នៅ​រតនគិរី ជាង​៦​ម៉ឺន​នាក់​បោះ​ឲ្យ CPP ហើយ​បក្ស​៦​ទៀត​បានការ​គាំទ្រ​លើសពី​១​ពាន់​សំឡេង [3] => content [4] => [5] => បោះឆ្នោត [6] => 22 [7] => 0 [8] => )