ជាតិ
បោះឆ្នោត
តាម​លទ្ធផល​បឋម CPP នឹង​បាន​ទាំង​៨​អាសនៈ​នៅ​ត្បូងឃ្មុំ​ដែលជា​ខេត្ត​ថ្មី​
30, Jul 2018 , 3:41 pm        
រូបភាព
ដោយ: រួបរួម
​ត្បូងឃ្មុំ​ដែលជា​ខេត្ត​ថ្មី បំបែក​ពី​ខេត្តកំពង់ចាម មាន​៨​អាសនៈ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ។ តាម​លទ្ធផល​បឋម គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​រហូត​ទៅជិត​៧៤​ភាគរយ​ឯណោះ​។​



​រាប់​សន្លឹកឆ្នោត​បឋម​សរុប​ទាំង​១២៩៥​ការិយាល័យ​នៅ​មណ្ឌល​ខេត្ត​ត្បូងឃ្មុំ បង្ហាញ​ឲ្យ​ឃើញថា អ្នក​ទៅ​បោះឆ្នោត​មាន​ចំនួន​៣៥៩ ៩៣១​នាក់ ពោលគឺ​ស្មើ​៨៤,២១​ភាគរយ​ក្នុងចំណោម​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​សរុប ៤២៧ ៤០៨​នាក់​។ ទាក់ទង​នឹង​ចំនួន​សំឡេងឆ្នោត សន្លឹក​បានការ​មាន ៣៣០ ៣៣៥​សំឡេង និង​មិនបានការ​មាន​២៨ ៩៣១​សំឡេង​។​

​គណបក្ស​ចំនួន​១៣ បាន​ចូលរួម​ប្រកួតប្រជែង ដោយ​ការគាំទ្រ​៧៣,៨៨​ភាគរយ ឬ​២៦៥ ៩០៦​សំឡេង​នេះ បង្ហាញ​ឲ្យ​ឃើញថា CPP នឹង​គ្រប់គ្រង​អាសនៈ​ទាំង​៨​នៅ​ខេត្ត​ថ្មី​មួយ​នេះ​។ គណបក្ស​ដែល​ទទួល​សំឡេងគាំទ្រ​ជា​បន្តបន្ទាប់​រួមមាន គណបក្ស​ហ្វ៊ុនស៊ិនប៉ិច (៥,៥០​ភាគរយ​), គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (៣,០៧​ភាគរយ​) គណបក្ស​ឆន្ទៈ​ខ្មែរ (២,៨៥​ភាគរយ​) និង​គណបក្ស​ខ្មែរ​តែមួយ (១,០៥​ភាគរយ​)៕


Tag:
 បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com