ជាតិ
បោះឆ្នោត
នៅ​ពោធិ៍សាត់ CPP បាន​សំឡេងគាំទ្រ​ជាង​១៨​ម៉ឺន ហើយ​គូប្រជែង​នានា​ទទួលបាន​មិន​ដល់​១​ម៉ឺន
30, Jul 2018 , 5:07 pm        
រូបភាព
ដោយ: រួបរួម
​ខេត្តពោធិ៍សាត់ មាន​៤​អាសនៈ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​ការគាំទ្រ ១៨៥ ១១១​សំឡេង​ស្មើ ៨៣,១៦​ភាគរយ​ក្នុងចំណោម​អ្នក​ដែល​បាន​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ។ នេះ​បើតាម​លទ្ធផល​បឋម​ដែល​ផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។



​យោង​ការរាប់​សន្លឹកឆ្នោត​បឋម​សរុប​ទាំង​៧០៧​ការិយាល័យ​នៅ​មណ្ឌល​ខេត្តពោធិ៍សាត់ អ្នក​ទៅ​បោះឆ្នោត​មាន​ចំនួន​២២២ ៥៨៤​នាក់ ពោលគឺ​ស្មើ​៨៦,៩០​ភាគរយ​ក្នុងចំណោម​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​សរុប ២៥៦ ១៤៥​នាក់​។ ទាក់ទង​នឹង​ចំនួន​សំឡេងឆ្នោត សន្លឹក​បានការ​មាន ២១៣ ១៧៧​សំឡេង និង​មិនបានការ​មាន​៩៤០៧​សំឡេង​។​

​គណបក្ស​ចំនួន​១៣ បាន​ចូលរួម​ប្រកួតប្រជែង ក្រៅពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​សំឡេងគាំទ្រ​រហូតដល់​ទៅ​៨៣,១៦​ភាគរយ គណបក្ស​ផ្សេងទៀត​ដែល​តាម​ពីក្រោយ​យ៉ាង​ឆ្ងាយ​នោះ រួមមាន គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (៣,២១​ភាគរយ​), គណបក្ស​ហ្វ៊ុនស៊ិនប៉ិច (៣,១៦​ភាគរយ​) និង​គណបក្ស​ឆន្ទៈ​ខ្មែរ (២,០៦​ភាគរយ​)៕


Tag:
 បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com