ជាតិ
បោះឆ្នោត
នៅពោធិ៍សាត់ CPP បានសំឡេងគាំទ្រជាង១៨ម៉ឺន ហើយគូប្រជែងនានាទទួលបានមិនដល់១ម៉ឺន
× ខេត្តពោធិ៍សាត់ មាន៤អាសនៈ ដោយគណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រ ១៨៥ ១១១សំឡេងស្មើ ៨៣,១៦ភាគរយក្នុងចំណោមអ្នកដែលបានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ។ នេះបើតាមលទ្ធផលបឋមដែលផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
យោងការរាប់សន្លឹកឆ្នោតបឋមសរុបទាំង៧០៧ការិយាល័យនៅមណ្ឌលខេត្តពោធិ៍សាត់ អ្នកទៅបោះឆ្នោតមានចំនួន២២២ ៥៨៤នាក់ ពោលគឺស្មើ៨៦,៩០ភាគរយក្នុងចំណោមអ្នកមានឈ្មោះក្នុងបញ្ជីសរុប ២៥៦ ១៤៥នាក់។ ទាក់ទងនឹងចំនួនសំឡេងឆ្នោត សន្លឹកបានការមាន ២១៣ ១៧៧សំឡេង និងមិនបានការមាន៩៤០៧សំឡេង។
គណបក្សចំនួន១៣ បានចូលរួមប្រកួតប្រជែង ក្រៅពីគណបក្សប្រជាជនកម្ពុជា ដែលបានសំឡេងគាំទ្ររហូតដល់ទៅ៨៣,១៦ភាគរយ គណបក្សផ្សេងទៀតដែលតាមពីក្រោយយ៉ាងឆ្ងាយនោះ រួមមាន គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (៣,២១ភាគរយ), គណបក្សហ្វ៊ុនស៊ិនប៉ិច (៣,១៦ភាគរយ) និងគណបក្សឆន្ទៈខ្មែរ (២,០៦ភាគរយ)៕
© រក្សាសិទ្ធិដោយ thmeythmey.com