ជាតិ
បោះឆ្នោត
លទ្ធផលបឋម៖ សន្លឹកឆ្នោតអត់បានការសរុបមានចំនួនជិត ៦០ម៉ឺន ពលរដ្ឋបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨
× ភ្នំពេញ៖ សន្លឹកឆ្នោតអត់បានការសរុបទូទាំងប្រទេសមានចំនួន ៥៩៦ ៧៧៥ ក្នុងចំណោមសន្លឹកឆ្នោតសរុប ៦ ៩៤៦ ១៦៤ ។ នេះបើតាមលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលចេញផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៩ខែកក្កដា ដោយមានអ្នកទៅបោះឆ្នោត ៦ ៩៤៦ ១៦៤ នាក់ ស្មើនឹង ៨២,៨៩ភាគរយ ក្នុងអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួនជាង ៨,៣លាននាក់៕
ក្នុងចំណោមណ្ឌលបោះឆ្នោតទាំង២៥ មណ្ឌលភ្នំពេញមានសន្លឹកឆ្នោតមិនបានការច្រើនជាងគេ គឺចំនួន ១០០ ៦១១ សន្លឹក ក្នុងចំណោមសន្លឹកឆ្នោតសរុប ៦៨៩៦៣៨ ៕
© រក្សាសិទ្ធិដោយ thmeythmey.com