រថយន្ត
អន្តរជាតិ
ប៉ូលិស​កាណាដា​ពិន័យ​ឪពុក​ម្នា​ក់ជាង​៨០​ដុល្លារ​ដោយសារ​ទុក​កូន​ចោល​ក្នុង​រថយន្ត​
30, Jul 2018 , 8:39 pm        
រូបភាព
ដោយ: ធីតា
​បុរស​កាណាដា​ម្នាក់ បាន​ទុក​កូន​ចោល​ក្នុង​រថយន្ត ខណៈ​ម៉ាស៊ីនរថយន្ត​កំពុងដំណើរកា​រ​។ ប៉ូលិស​នៅ បាន​ប្រទះឃើញ​ដោយ​ចៃដន្យ ហើយ​បាន​ហៅ​បុរស​នោះ​ទៅ​សួរនាំ​មុននឹង​សម្រេច​ពិន័យ​ជា​ទឹកប្រាក់​ចំនួន​១០៧​ដុល្លារ​កា​ដា​ណា (​ជាង​៨០​ដុល្លារ​អាមេរិក​)​។



​ក្រោម​បទចោទប្រកាន់​ធ្វេសប្រហែស និង​ទុក​កូន​ចោល​ក្នុង​រថយន្ត បុរស​វ័យ​៤០​ឆ្នាំ​ម្នាក់ ដែល​នៅ​រស់នៅ​តំបន់ Saint-Jacques-de-Leeds ខេត្ត​កេ​ប៊ិច ត្រូវបាន​ពិន័យ​ជា​ទឹកប្រាក់​ចំនួន​១០៧​ដុល្លារ​កាណាដា (​ជាង​៨០​ដុល្លារ​អាមេរិក​)​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត Journal de Quebec​។​

​តាមពិតទៅ ប៉ូលិស​ដែល​បានឃើញ​ទិដ្ឋភាព​នេះ គឺ​ស្ថិតក្នុង​វិស្សមកាល ហើយ​គាត់​បាន​រាយការណ៍​បន្ត​ទៅ​ប៉ូលិស​មូលដ្ឋាន​។ ខណៈដែល​ឪពុក​ចាក​ចេញពី​រថយន្ត ក្មេង​តូច​កំពុង​គេង​លក់ ដោយ​រថយន្ត​នៅ​បញ្ឆេះ​ម៉ាស៊ីន និង​ចំហរទ្វារ​ចោល​។​

​ប៉ូលិស​បានបញ្ជាក់​ឲ្យ​ថា ក្មេង​នោះ​ប្រឈម​នឹង​គ្រោះថ្នាក់​យ៉ាងខ្លាំង ក្នុងករណី​មាន​អ្នក​បិទទ្វា​រថយន្ត ហើយ​ជាប់​សោរ​។

​អាជ្ញាធរ​ប៉ូលិស​ក្រុង Thetford Mines បាន​អះអាង​ពី​ការពិន័យ​របស់ខ្លួន​ថា ការ​ទុក​ក្មេង​អាយុ​ក្រោម​៧​ឆ្នាំ​ចោល​ក្នុង​រថយន្ត ត្រូវ​ប្រឈម​ទោសទណ្ឌ ហើយ​អ្នកឃើញ​ទង្វើ​នេះ អាច​រាយការណ៍​ភ្លាមៗ​ទៅ​លេខ ៩១១ ៕



© រក្សាសិទ្ធិដោយ thmeythmey.com