​អាសនៈ​តែ​១​នៅ​មណ្ឌលគិរី​បាន​លើ CPP រីឯ​បក្ស​ជនជាតិដើម​មាន​អ្នក​បោះ​ឲ្យ​ជាង​១៣០០​នាក់​
ជាតិ
បោះឆ្នោត
​អាសនៈ​តែ​១​នៅ​មណ្ឌលគិរី​បាន​លើ CPP រីឯ​បក្ស​ជនជាតិដើម​មាន​អ្នក​បោះ​ឲ្យ​ជាង​១៣០០​នាក់​
31, Jul 2018 , 7:59 am        
រូបភាព
ដោយ: រួបរួម
​អាសនៈ​តែមួយ​នៅ​ខេត្តមណ្ឌលគិរី ត្រូវបាន​ទៅលើ​គណបក្ស​ប្រជាជន​កម្ពុជា​។ នេះ​បើ​ផ្អែក​តាម​លទ្ធផល​បឋម​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ដែល​ផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​។ CPP ទទួលបាន​សំឡេងគាំទ្រ​រហូតដល់​ទៅ​២៥ ៥៧៧​សំឡេង ដែល​ស្មើ​៧៦,២២​ភាគរយ​។​

 
​ខេត្តមណ្ឌលគិរី មាន​១២៧​ការិយាល័យ ដោយ​អ្នក​មានឈ្មោះ​ក្នុង​បញ្ជី​មាន​ចំនួន ៤០ ៦០៤​នាក់​។ របាយការណ៍​បឋម​បង្ហាញថា អ្នក​ទៅ​បោះឆ្នោត​មាន​៣៣ ៥៥៦​នាក់ ស្មើ​៨២,៦៤​ភាគរយ ក្នុងនោះ​សន្លឹកឆ្នោត​បានការ​មាន​៣១ ៨០៧​សំឡេង និង​មិនបានការ​មាន​១៧៤៨ ។​
 
​ខេត្តមណ្ឌលគិរី​នេះ មាន​បក្ស​១០​ចូលរួម​ប្រកួតប្រជែង​។ គណបក្ស​ជនជាតិ​ប្រជាធិបតេយ្យ​កម្ពុជា មានការ​គាំទ្រ​លំដាប់​ទី​ពីរ ប៉ុន្តែ​ទទួល​បានតែ​១៣៨៩​សំឡេង ស្មើ​៤,១៤​ភាគរយ​ប៉ុណ្ណោះ​។ គណបក្ស​ដែល​បាន​សំឡេងគាំទ្រ​ប្រមាណ​១០០០​នាក់​រួមមាន គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិ​តេ​យ្យ​។​
 
​លោក ចាន់ យឿន​ជា​បេក្ខជន​ពេញសិទ្ធិ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ខណៈ​លោក ម៉ែន ង៉ុ​យ លោក ណ​យ ស្រួ​ន និង​លោកស្រី ដួច ដា​រ៉ា ឈរ​ជា​បេក្ខជន​បម្រុង​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 67405 [1] => 9,78 [2] => ​អាសនៈ​តែ​១​នៅ​មណ្ឌលគិរី​បាន​លើ CPP រីឯ​បក្ស​ជនជាតិដើម​មាន​អ្នក​បោះ​ឲ្យ​ជាង​១៣០០​នាក់​ [3] => content [4] => [5] => [6] => 22 [7] => 0 [8] => )