ជាតិ
បោះឆ្នោត
CPP វ៉ាដាច់នៅខេត្តកណ្តាល រីឯសន្លឹកឆ្នោតមិនបានការមានជាង៧ម៉ឺនសន្លឹក
× ខេត្តកណ្តាល មានរហូតដល់ទៅ១១អាសនៈ ដោយមានគណបក្សចំនួន១៧ប្រកួតប្រជែងគ្នាក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ។ ផ្អែកតាមលទ្ធផលបឋម គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្ររហូតដល់ទៅជាង៧១ភាគរយ។
ខេត្តកណ្តាល មាន១៧៣៤ការិយាល័យ ដោយអ្នកមានឈ្មោះក្នុងបញ្ជីមានចំនួន ៧៣២ ៥៧២នាក់។ របាយការណ៍បឋមបង្ហាញថា អ្នកទៅបោះឆ្នោតមាន៦៣២ ០២៤នាក់ ស្មើ៨៦,២៧ភាគរយ ក្នុងនោះសន្លឹកឆ្នោតបានការមាន៥៦០ ៦៥៨ ហើយសន្លឹកឆ្នោតមិនបានការមានដល់ទៅ៧១ ៧៥៦ផងដែរ ។
លទ្ធផលបឋមបង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រ ៤៤៩ ២៨៩ ដែលស្មើ៧១,០៩ភាគរយ។ គណបក្សផ្សេងទៀត រួមមាន គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (៤,៣៤ភាគរយ) គណបក្សហ្វ៊ុនស៊ិនប៉ិច (៣,៦៨ភាគរយ) គណបក្សឆន្ទៈខ្មែរ (២,៤៥ភាគរយ) គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ (១,៣៤ភាគរយ)៕
© រក្សាសិទ្ធិដោយ thmeythmey.com