ជាតិ
បោះឆ្នោត
អ្នកសង្កេតការណ៍​ចិន​៖ ការបោះឆ្នោត​នីតិកាល​ទី​៦​នៅ​កម្ពុជា មាន​យុត្តិធម៌ និង​ត្រឹមត្រូវ​
30, Jul 2018 , 10:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ នៅ​កម្ពុជា មាន​របៀបរៀបរយ ទាំង​ការដឹកជញ្ជូន​បញ្ជី​បោះឆ្នោត អ្នក​ទៅ​ចូលរួម​បោះឆ្នោត ការរាប់​សន្លឹកឆ្នោត​មាន​ភាពល្អប្រសើរ ហើយ​នៅក្នុង​ដំណើរ​បោះឆ្នោត​នេះដែរ មាន​ភាពយុត្តិធម៌ ត្រឹមត្រូវ ឥត​លំអៀង មាន​សុវត្ថិភាព ដែល​អាច​ទទួលយកបាន​។ នេះ​ជាការ​ថ្លែង​របស់ អ្នកសង្កេតការណ៍​ចិន​។



​នៅក្នុង​ដំណើរការ​បោះឆ្នោត​នេះដែរ ប្រជាជន​កម្ពុជា​មាន​ភា​ព​សកម្មភាព បង្ហាញ​ពី​ឆន្ទៈ​ក្នុងការ​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​អ្នកដឹកនាំ​របស់​ពួកគេ​។ នេះ​ជាការ​បន្ត​នៃ​អ្នកសង្កេតការណ៍​ចិន និង​បាន​បន្ថែមថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានរៀបចំ​គ្រប់គ្រង​ការិយាល័យ​បោះឆ្នោត ដោយមាន​របៀបរៀបរយ​ហ្មត់ចត់ ព្រមទាំង​មាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ គួរ​ជាទី​គាប់ប្រសើរ​។ ជាមួយគ្នានេះ គ​.​ជ​.​ប បាន​បង្ក​បរិយាកាស ឱ្យមាន​ស្ថិរភាព ប្រកបដោយ​យុត្តិធម៌ តម្លាភាព និង​ត្រឹមត្រូវ​។​

​អ្នកសង្កេតការណ៍​ចិន​បានអបអរសាទរ​ដល់​កម្ពុជា ដែល​បានរៀបចំ​ការបោះឆ្នោត​សកល​មួយ ​ទទួលបាន​ភាពជោគជ័យ ដោយ​ប្រជាជន​កម្ពុជា​មាន​ភាព​ស​កម្ម បាន​ចេញទៅ​បោះឆ្នោត​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ ក្នុងការ​ជ្រើស​អ្នកដឹកនាំ​របស់ខ្លួន​។ ទោះជា​យ៉ាងណាក៏ដោយ ការប្រកាស​លទ្ធ​ផលប​ណ្ដោះ​អាសន្ន​ពី គ​.​ជ​.​ប អ្នក​ដែល​ពាក់ព័ន្ធ​ក្នុង​ដំណើរការ​បោះឆ្នោត​នឹង​អាច​ទទួលយកបាន ហើយ​នឹង​ការវាយតម្លៃ​ជា​វិជ្ជមាន​។ នេះ​ជាការ​ថ្លែង​បន្ថែមរបស់​អ្នកសង្កេតការណ៍​ចិន និង​មាន​សុទិដ្ឋិនិយម​ថា ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា មាន​ភាពយុត្តិធម៌ ត្រឹមត្រូវ មាន​ស្ថិរភាព សុវត្ថិភាព និង​គ្មាន​អំពើហិង្សា​ណាមួយ​ កើតឡើង​គួរឱ្យកត់សម្គាល់​ឡើយ​។ 

​ក្នុងនាម​តំណាងឱ្យ​រដ្ឋាភិបាល​ចិន អ្នកសង្កេតការណ៍​ដដែល​នេះ​បាន​ថ្លែង​បន្ថែមទៀតថា ការប្រព្រឹត្តទៅ​នៃ​ដំណើរការ ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ មាន​ភាពរលូន និង​ប្រក​ដ​ដោយ​សុវត្ថិភាព និង​តាមរយៈ​ជប៉ុន​បានផ្ដល់​ជំនួយ​ដល់​កម្ពុជា ដូចជា​ហិប​ឆ្នោត និង​អ្នប​ច្ចេកទេស​។ ទឹកខ្មៅ​ជ្រលក់​ដៃ​មកពី​ឥណ្ឌា​ ហើយ​អ្នកសង្កេតការណ៍​អន្តរជាតិ​ជាង​២០០​នាក់ មកពី ៥០​ប្រទេស​។ សម្រាប់​ចេញ​អ្នក​ទៅ​ចូលរួម​បោះឆ្នោត​លើសពី ៨០​ភាគរយ​។​

​គូសបញ្ជាក់ថា ការ​ថ្លែង​របស់​អ្នកសង្កេតការណ៍​ចិន​ ធ្វើឡើង​នៅក្នុង​ស​ន្និសីទ​កា​សែត​ ក្រោយ​បញ្ចប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាស​រាស្ត្រ​នីតិកាល​ទី​៦ ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​៕
 


Tag:
 បោះឆ្នោត​
  សង្កេតការណ៍​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com