ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បច្ចេកវិទ្យា
ជំរំវិទ្យាសាស្ដ្រផ្លាស់ប្ដូរ ការយល់ដឹងផ្នែកព័ត៌មានវិទ្យារបស់យុវជនខ្មែរ
× សៀមរាប៖ នៅមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាខេត្តសៀមរាប បានរៀបចំកម្មវិធីបោះជំរំវិទ្យាសាស្ដ្រលើកទី៣របស់ខ្លួន ដោយមានអ្នកចូលរួមសរុប ទាំងសិក្ខាកាម និងយុវជនកូរ៉េជាង១០០នាក់។ សិក្ខាកាមយុវជនកម្ពុជាជាង៩០នាក់ បានចូលរួមក្នុងជំរំនេះ ដែលធ្វើឱ្យពួកគេរៀនបានបទពិសោធន៍ថ្មីៗពីក្រុមយុវជនស្ម័គ្រចិត្តកូរ៉េ ទាំងចំណេះផ្នែកវិទ្យាសាស្ដ្រ ភាសា និងវប្បធម៌ ប្រពៃណី។ ទាក់ទងនឹងផ្នែកព័ត៌មានវិទ្យា យុវជនកម្ពុជា បានដឹងពីសារប្រយោជន៍នៃជំនាញនេះកាន់តែច្រើន គឺពួកគេបានរៀនទាំងទ្រឹស្ដី និងការអនុវត្តផ្ទាល់ ធ្វើឱ្យពួកគេចាប់អារម្មណ៍ និងផ្តើមចូលចិត្តជំនាញនេះ។ ក្រោយទទួលបានបទពិសោធន៍ច្រើន ទាន់ទងនឹងព័ត៌មានវិទ្យា ក្រុមយុវជនទាំងនោះ ចង់ឱ្យអ្នកយុវជនកម្ពុជាឯទៀត ចូលរួមក្នុងវគ្គបណ្ដុះបណ្តាលជំនាញខ្លីៗ ទាក់ទងនឹងប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីដើរទាន់សម័យបច្ចេកវិទ្យា។
សូមស្ដាប់បទយកការណ៍ ដែលរៀបរៀងដោយអ្នកស្រី អ៊ីសា រ៉ហានី ដូចតទៅ៖
Tag:
សៀមរាប
វិទ្យាសាស្ត្រ
បោះជំរំ
ព័ត៌មានវិទ្យា
© រក្សាសិទ្ធិដោយ thmeythmey.com