ជាតិ
បោះឆ្នោត
គណបក្ស​យុវជន​កម្ពុជា ទទួលយក​លទ្ធផល​ដោយ​ក្ដី​រីករាយ​
31, Jul 2018 , 9:19 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ គណបក្ស​យុវជន​កម្ពុជា បានចេញ​សេចក្ដីថ្លែងការណ៍​គាំទ្រ​ដល់​ការបោះឆ្នោត​នៅ​កម្ពុជា​។ មិនតែប៉ុណ្ណោះ​គណបក្ស​នេះ ក៏បាន​បញ្ជាក់ថា​«​ខ្លួន​ទទួលយក​លទ្ធផល​សន្លឹក​ឆ្នោត​ឆ្នោត​ដោយ​ក្ដី​រីករាយ​»​។ នេះ​បើតាម​សេចក្ដីថ្លែងការណ៍​ចុះ​ថ្ងៃទី​៣០ ខែកក្កដា​។



​សេចក្ដីថ្លែងការណ៍​ដដែល​បានបង្ហាញ​ឲ្យ​ដឹង​ទៀតថា ការរីករាយ​ចំពោះ​លទ្ធផល​បោះឆ្នោត​នេះ ក៏​ព្រោះតែ លទ្ធផល​មាន​លក្ខណៈ​សុ​ក្រិត និង​យុត្តិធម៌ ជាពិសេស​មាន​ភាពប្រាក​ដ​និយម​។​
​យ៉ាងណាមិញ​សេចក្ដីថ្លែងការណ៍​របស់​គណបក្ស​យុវជន​នេះ ថា​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​តំណាងរាស្ត្រ​នីតិកាល​ទី​៦​នេះ មាន​ភាពល្អប្រសើរ និង​គ្មាន​រូបភាព​គំរាមកំហែង​កើតឡើង​នោះទេ​។ មិនតែប៉ុណ្ណោះ​ប្រជាពលរដ្ឋ​ខ្មែរ បាន​ទៅ​បោះឆ្នោត​យ៉ាងច្រើន​កុះករ​៕



Tag:
 បោះឆ្នោត​
 ​គ​.​ជ​.​ប​
  លទ្ធផល​បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com