ជាតិ
កម្ពុជា ផ្ដល់ជំនួយ​១០​ម៉ឺន​ដុល្លារ ដល់​រដ្ឋាភិបាល​ឡាវ​
31, Jul 2018 , 9:39 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួងការបរទេស​ក​ម្ពុ​ជា បានផ្ដល់​ជំនួយ ១០​ម៉ឺន​ដុល្លារ​ដល់​រដ្ឋាភិបាល​ឡាវ ដើម្បី​ចូលរួម​ជួយសង្គ្រោះ​ពលរដ្ឋ​ឡាវ ដែល​រងគ្រោះ​ដោយសារ​ការបាក់​ទំនប់​វា​រី​អគ្គិសនី Xepien Xenamnouy នៅក្នុង​ខេត្ត​Attapeu ។



​លោក អ៊ុច បូរ​រិ​ទ្ធ រដ្ឋលេខាធិការ ជា​តំណាង​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានប្រគល់​ទឹកប្រាក់​១០​ម៉ឺន​ដុល្លារ ដល់​លោក ប្រា​សិទ្ធ សា​យ៉ា​សិទ្ធ ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ប្រចាំ​កម្ពុជា​។ ការផ្ដល់​ជំនួយ​នេះ​បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ទីស្ដីការ​ក្រសួងការបរទេស​។​

​បញ្ហា​បាក់​ទំនប់​វា​រី​អគ្គិសនី Xepien Xenamnouy នៅក្នុង​ខេត្ត​Attapeu​នេះ បាន​បង្ក​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជាង​៥០០០​គ្រួសារ នៅក្នុង​ឃុំ​មួយចំនួន ក្នុង​ខេត្តស្ទឹងត្រែង​ប្រទេស​កម្ពុជា​ផងដែរ​៕

អត្ថបទទាក់ទង




Tag:
 ក្រសួងការបរទេស​
 ​ឡាវ​
 ​ជំនន់​ទឹកភ្លៀង​
© រក្សាសិទ្ធិដោយ thmeythmey.com