ជាតិ
បោះឆ្នោត
ស្ទឹងត្រែង​ដែលមាន​តែ​១​អាសនៈ CPP បាន​សំឡេងគាំទ្រ​ដល់​ទៅជិត​៧៦​ភាគរយ​
31, Jul 2018 , 10:19 am        
រូបភាព
ដោយ: រួបរួម
​អាសនៈ​តែមួយ​នៅ​ស្ទឹងត្រែង បាន​ទៅលើ​គណបក្ស​ប្រជាជន​កម្ពុជា ជាមួយនឹង​សំឡេងគាំទ្រ​ជិត​៧៦​ភាគរយ​។​នេះ​បើតាម​លទ្ធផល​បឋម​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ដែល​ផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។



​ខេត្តស្ទឹងត្រែង មាន​២២៧​ការិយាល័យ ដោយ​អ្នក​មានឈ្មោះ​ក្នុង​បញ្ជី​មាន​ចំនួន ៧៧ ៩៨៧​នាក់​។ របាយការណ៍​បឋម​បង្ហាញថា អ្នក​ទៅ​បោះឆ្នោត​មាន​៦៤ ១៤៦​នាក់ ស្មើ​៨២,២៥​ភាគរយ ក្នុងនោះ​សន្លឹកឆ្នោត​បានការ​មាន​៦១ ២៦៦​សំឡេង និង​មិនបានការ​មាន​២៩០៨ ។​

​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេង​៤៨ ៦៥១ ស្មើ ៧៥,៨៤​ភាគរយ រីឯ​គណបក្ស​ចំនួន​៩​ផ្សេងទៀត សុទ្ធតែ​ទទួលបាន​សំឡេង​ក្រោម​៥០០០ ។ ហ្វ៊ុនស៊ិនប៉ិច ឈរ​នៅ​លំដាប់​ទី​ពីរ ដោយមាន​ការគាំទ្រ ៧,២២​ភាគរយ បន្ទាប់មកទៀត​មាន គណបក្ស​ឆន្ទៈ​ខ្មែរ (៣,៦០​ភាគរយ​) គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិ​តេ​យ្យ (២,៤២​ភាគរយ​) គណបក្ស​ខ្មែរ​រួបរួម​ជាតិ (២,១៤​ភាគរយ​) និង​គណបក្ស​ខ្មែរ​ឈប់​ក្រ (១,៧៨​ភាគរយ​)​។​

​លោក ឡូយ សុផាត ជា​បេក្ខជន​ពេញសិទ្ធិ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ខណៈ​លោកស្រី សន សុខា លោក ស្វាយ ញ៉​ន លោក ដួង ពៅ និង​លោកស្រី កង សាវ៉ន ឈរ​ជា​បេក្ខជន​បម្រុង​៕


Tag:
 បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com