ជាតិ
បោះឆ្នោត
ស្ទឹងត្រែងដែលមានតែ១អាសនៈ CPP បានសំឡេងគាំទ្រដល់ទៅជិត៧៦ភាគរយ
× អាសនៈតែមួយនៅស្ទឹងត្រែង បានទៅលើគណបក្សប្រជាជនកម្ពុជា ជាមួយនឹងសំឡេងគាំទ្រជិត៧៦ភាគរយ។នេះបើតាមលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ខេត្តស្ទឹងត្រែង មាន២២៧ការិយាល័យ ដោយអ្នកមានឈ្មោះក្នុងបញ្ជីមានចំនួន ៧៧ ៩៨៧នាក់។ របាយការណ៍បឋមបង្ហាញថា អ្នកទៅបោះឆ្នោតមាន៦៤ ១៤៦នាក់ ស្មើ៨២,២៥ភាគរយ ក្នុងនោះសន្លឹកឆ្នោតបានការមាន៦១ ២៦៦សំឡេង និងមិនបានការមាន២៩០៨ ។
គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេង៤៨ ៦៥១ ស្មើ ៧៥,៨៤ភាគរយ រីឯគណបក្សចំនួន៩ផ្សេងទៀត សុទ្ធតែទទួលបានសំឡេងក្រោម៥០០០ ។ ហ្វ៊ុនស៊ិនប៉ិច ឈរនៅលំដាប់ទីពីរ ដោយមានការគាំទ្រ ៧,២២ភាគរយ បន្ទាប់មកទៀតមាន គណបក្សឆន្ទៈខ្មែរ (៣,៦០ភាគរយ) គណបក្សសម្ព័ន្ធដើម្បីប្រជាធិតេយ្យ (២,៤២ភាគរយ) គណបក្សខ្មែររួបរួមជាតិ (២,១៤ភាគរយ) និងគណបក្សខ្មែរឈប់ក្រ (១,៧៨ភាគរយ)។
លោក ឡូយ សុផាត ជាបេក្ខជនពេញសិទ្ធិរបស់គណបក្សប្រជាជនកម្ពុជា ខណៈលោកស្រី សន សុខា លោក ស្វាយ ញ៉ន លោក ដួង ពៅ និងលោកស្រី កង សាវ៉ន ឈរជាបេក្ខជនបម្រុង៕
© រក្សាសិទ្ធិដោយ thmeythmey.com