ជាតិ
បោះឆ្នោត
កំពង់ស្ពឺមានអ្នកទៅបោះឆ្នោតជិត៩០ភាគរយ ក្នុងនោះ៧៥ភាគរយបោះឲ្យ CPP
× ខេត្តកំពង់ស្ពឺ មាន៦អាសនៈ ដោយក្នុងនោះ គណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រ ៣៣៨ ០២៥សំឡេងស្មើ ៧៥,០៣ភាគរយក្នុងចំណោមអ្នកដែលបានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ។ នេះបើតាមលទ្ធផលបឋមដែលផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
យោងការរាប់សន្លឹកឆ្នោតបឋមសរុបទាំង១៤៨២ការិយាល័យនៅមណ្ឌលខេត្តកំពង់ស្ពឺ អ្នកទៅបោះឆ្នោតមានចំនួន៤៥០ ៥២៥នាក់ ពោលគឺស្មើ៨៩,៤៨ភាគរយក្នុងចំណោមអ្នកមានឈ្មោះក្នុងបញ្ជីសរុប ៥០៣ ៤៨៣នាក់។ ទាក់ទងនឹងចំនួនសំឡេងឆ្នោត សន្លឹកបានការមាន ៤២៤ ៤៤៨សំឡេង និងមិនបានការមាន២៦ ៣៦៧សំឡេង។
គណបក្សចំនួន១៨ បានចូលរួមប្រកួតប្រជែង ក្រៅពីគណបក្សប្រជាជនកម្ពុជា ដែលបានសំឡេងគាំទ្ររហូតដល់ទៅជាង៧៥ភាគរយ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបាន ៤,៣៣ភាគរយ គណបក្សហ្វ៊ុនស៊ិនប៉ិច បាន៣,៦២ភាគរយ គណបក្សឆន្ទៈខ្មែរ បាន៣,០៨ភាគរយ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងគណបក្សខ្មែររួបរួមជាតិ បាន១,២២ភាគរយដូចគ្នា៕
© រក្សាសិទ្ធិដោយ thmeythmey.com