ជាតិ
បោះឆ្នោត
នៅកោះកុង CPP បានសំឡេងជិត៤ម៉ឺន រីឯបក្ស៤ទៀតបានត្រឹមខ្ទង់ពាន់
× កោះកុងមានតែមួយអាសនៈប៉ុណ្ណោះ ហើយបើយោងតាមការប្រកាសលទ្ធផលបឋមស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ គណបក្សប្រជាជនកម្ពុជា បន្តគ្រប់គ្រងអាសនៈនៅខេត្តតំបន់សមុទ្រមួយនេះ ជាមួយនឹងសំឡេងគាំទ្រជាង៧៥ភាគរយ។
ខេត្តកោះកុង មាន១៨២ការិយាល័យ ដោយអ្នកមានឈ្មោះក្នុងបញ្ជីមានចំនួន ៦៤ ៦៤៧នាក់។ របាយការណ៍បឋមបង្ហាញថា អ្នកទៅបោះឆ្នោតមាន៥២ ៧២៧នាក់ ស្មើ៨១,៥៦ភាគរយ ក្នុងនោះសន្លឹកឆ្នោតបានការមាន៤៩ ៧២២សំឡេង និងមិនបានការមាន៣០០៥ ។
គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេង៣៩ ៦៨៦ ស្មើ ៧៥,២៧ភាគរយ រីឯគណបក្សចំនួន៨ផ្សេងទៀត ទទួលបានសំឡេងចន្លោះពីជាង២៣០ ទៅជិត២៨០០សំឡេង ក្នុងចំណោមនោះ គណបក្សហ្វ៊ុនស៊ិនប៉ិច បាន៥,៣០ភាគរយ គណបក្សឆន្ទៈខ្មែរ បាន៤,៧៧ភាគរយ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបាន៣,៣៦ភាគរយ គណបក្សខ្មែររួបរួមជាតិ បាន២,៣៥ភាគរយ គណបក្សខ្មែរឈប់ក្របាន១,៤៩ភាគរយ។
លោក ដុំ យុហៀន ជាបេក្ខជនពេញសិទ្ធិរបស់គណបក្សប្រជាជនកម្ពុជា ខណៈលោក លី សារ៉េត លោកស្រី ឈី វ៉ា និងលោក ទុន មានប៊ុន ឈរជាបេក្ខជនបម្រុង៕
© រក្សាសិទ្ធិដោយ thmeythmey.com