ជាតិ
បទសម្ភាសន៍
សេដ្ឋកិច្ច
អ្នកជំនាញ​ពី​Hegen ប្រាប់​ពី​វិធី​សម្គាល់​ដប​ទឹកដោះ​ដែលមាន​គុណភាព​ល្អ​
31, Jul 2018 , 1:23 pm        
រូបភាព
ដោយ: ថ្មីៗ
​ការជ្រើសរើស​ដប​ទឹកដោះ​ដែល​ត្រឹមត្រូវ មិន​ត្រឹមតែ​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ចិញ្ចឹម​បីបាច់​ថែរក្សា​ទារក ឬ​បុត្រ​ធីតា របស់លោក​អ្នក​នោះទេ វា​ក៏​ផ្តល់​អត្ថប្រយោជន៍ យ៉ាងច្រើន​ដល់​ទារក និង​កូនៗ​ផងដែរ​។ ប៉ុន្តែ​ឪពុកម្តាយ ជាពិសេស​អ្នក​ម្តាយ ប្រហែលជា​មិនទាន់​ដឹង​ទេ​ថា តើ​ដប​ទឹកដោះ​ប្រភេទ​ណា​ដែលមាន​គុណភាព​ល្អ​ជាង​គេ​? តើ​ដើម្បី​រើស​បាន​ដប​ទឹកដោះ​ដែលមាន​គុណភាព​ល្អ​នោះ តើ​គេ​មាន​វិធី​សម្គាល់​យ៉ាងណាខ្លះ​?



​អ្នកស្រី សុំ សុវណ្ណ​ណេ​ត ដែលជា​Brand Manager នៃ​ផលិតផល​ដប​ទឹកដោះ Hegen  នឹង​ប្រាប់​លោកអ្នក​ពី​វិធីសាស្ត្រ​ទាំងនោះ នៅក្នុង​វីដេអូ​ខាងក្រោម​នេះ​៖ 

 
​ដប​ទឹកដោះ​ដែល​ល្អ និង​មាន​គុណភាព​ខ្ពស់ គឺ​ប្រភេទ​ដប​កែវ ព្រោះ​ដប​កែវ វា​ធន់​នឹង​សំណឹក មាន​រយៈកាល​ប្រើប្រាស់​បានយូរ​។ ប៉ុន្តែ​ដប​កែវ វា​ក៏​ងាយ​ធ្លាក់​បែក​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកស្រី សុំ សុវណ្ណ​ណេ​ត​។   
 
​អ្នកជំនាញ​ដដែល​បន្តថា បន្ទាប់ពី​ដប​កែវ អ្នក​ម្តាយ​គួរ​ជ្រើសរើស​ដប PPSU ដែល​ធន់​នឹង​កម្តៅ ធន់​នឹង​សំណឹក និង​គ្មាន​សារធាតុ BPA និង​BPS ដែល​បង្ក​ឲ្យ​ក្មេង​កើត​ជំងឺមហារីក​។ បន្ទាប់មកទៀត គឺ​ប្រភេទ​ដប​PES (​ដប​ពណ៌​ទឹកតែ​) វា​ធន់​នឹង​កម្តៅ និង​គ្មាន​សារធាតុ BPA ។ 


 
​ជា​យោបល់​របស់ អ្នកស្រី សុំ សុវណ្ណ​ណេ​ត អ្នក​ម្តាយ​គ្រប់រូប ក៏​គួរ​ជ្រើសរើស​ក្បាល​មឹ​ម​ដែល​រន្ធ​ខ្យល់​ការពារ​កុំ​ឲ្យ​ខ្យល់​ឆ្លងកាត់​ទឹកដោះ ដែល​អាច​បណ្តាល​ឲ្យ​កូនលោក​អ្នក​ឈឺពោះ​បាន​។ ដប​ទឹកដោះ និង​ក្បាល​មឹ​ម ក៏​គួរ​ប្តូរ​តាមរយៈ​កាល​ប្រើប្រាស់​ដែល​អ្នកជំនាញ​បានបញ្ជាក់​ដែរ​។ ទន្ទឹមនឹង​អ្នក​ម្តាយ ក៏ត្រូវ​ថ្លឹងថ្លែង​ពី​ភាព​ញឹកញាប់​នៃ​ការប្រើប្រាស់ និង​ការលាង​សម្អាត​ដប​នោះ និង​ស្ថានភាព​ដប​ទឹកដោះ និង​ក្បាល​មឹ​ម ជាក់ស្តែង​ផងដែរ​។ ចំពោះ​ដប​ទឹកដោះ ប្រសិនបើ​ដប​ទឹក​សឹក ឬ​ឆ្កូត​អ្នក​ត្រូវ​ប្តូរ​ចេញ​ភ្លាម​។ ឯ​ក្បាល​មឹ​ម​វិញ អ្នក​ត្រូវ​ប្តូរ​នៅពេល​វា​ប្រែ​ទៅជា​ពណ៌​លឿង​។ នេះ​បើតាម​ការបញ្ជាក់​ពី​អ្នកជំនាញ​ដដែល​៕







Tag:
 Hegen
 ​ ដប​ទឹកដោះ​
 ​ សុំ សុវណ្ណ​ណេ​ត​
© រក្សាសិទ្ធិដោយ thmeythmey.com