ជាតិ
បោះឆ្នោត
CPP បានសំឡេងជាង២០ម៉ឺននៅកំពត ខណៈបក្ស៣ទៀតបានក្នុងខ្ទង់ជាង១ម៉ឺន
× ខេត្តកំពត មាន៦អាសនៈ ហើយក្រោយការរាប់សន្លឹកឆ្នោតទាំង៩៩៨ការិយាល័យ លទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅខេត្តនេះ បង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រជិត៦៧ភាគរយ។
ខេត្តកំពតទាំងមូលមានអ្នកបោះឆ្នោតក្នុងបញ្ជីចំនួន ៣៦៥ ៤៥៨នាក់ ដោយអ្នកបានទៅបោះមានចំនួន ៣១១ ៣៣៤នាក់ ស្មើ៨៥,១៩ភាគរយ។ ក្នុងនោះ ចំនួនសំឡេងឆ្នោតបានការ មាន២៨៤ ៦៣០សំឡេង និងមិនបានការមាន ២៦ ៧៩៦សំឡេង។
ក្នុងចំណោមគណបក្សទាំង១៦ ដែលបានចូលរួមប្រកួតប្រជែង បក្សប្រជាជនកម្ពុជាទទួលបាន២០៧ ៦២៨សំឡេង ស្មើ៦៦,៦៩ភាគរយ។ គណបក្សហ្វ៊ុនស៊ិនប៉ិច ឈរនៅចំណាត់ថ្នាក់លេខពីរ ដោយមានសំឡេងគាំទ្រ ១៩ ៣៨៤សំឡេង ស្មើ៦,២៣ភាគរយ។ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សឆន្ទៈខ្មែរ ទទួលបានសំឡេងគាំទ្រជាង១ម៉ឺន៕
© រក្សាសិទ្ធិដោយ thmeythmey.com