ជាតិ
បោះឆ្នោត
នៅ​ខេត្ត​ព្រះសីហនុ​ដែល​ឡើងដល់​៣​អាសនៈ CPP បាន​សំឡេង​ជាង​៧០​ភាគរយ​
31, Jul 2018 , 3:06 pm        
រូបភាព
ដោយ: រួបរួម
​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ទទួលបាន​អាសនៈ​ទាំងបី​នៅ​ខេត្ត​ព្រះសីហនុ តាមរយៈ​សំឡេងគាំទ្រ​ដែលមាន​រហូតដល់​ទៅ​ជាង​៧០​ភាគរយ​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦​។ នេះ​បើ​យោងតាម​លទ្ធផល​បឋម​ដែល​ប្រកាស​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​។​



​ខេត្ត​ព្រះសីហនុ ដែល​កន្លងមក មានតែ​១​អាសនៈ​ប៉ុណ្ណោះ ហើយ​បាន​កើន​២​បន្ថែមទៀត​សម្រាប់​នីតិកាល​ទី​៦​នេះ​។ ឆ្លងកាត់​ការរាប់​សន្លឹកឆ្នោត​បឋម​នៅ​ការិយាល័យ​ទាំង​២៩៨ គណបក្ស​ប្រជាជន​កម្ពុជា បាន​សំឡេងគាំទ្រ ៧២ ២៣២​សំឡេង ស្មើ ៧០,១៦​ភាគរយ​។​

​គណបក្ស​ចំនួន​១៣​ផ្សេងទៀត មានការ​គាំទ្រ​មិន​ដល់​មួយ​ម៉ឺន​ឡើយ ដោយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មាន​ជាង​៩០០០ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​គណបក្ស​ឆន្ទៈ​ខ្មែរ មាន​ជាង​៣០០០​សំឡេង​រៀងៗ​ខ្លួន​។​

​សូមបញ្ជាក់ថា ខេត្ត​ព្រះសីហនុ មាន​អ្នកបោះឆ្នោត​ក្នុង​បញ្ជី​ចំនួន ១២៤ ០៧២​នាក់ ដោយ​អ្នក​បាន​ទៅ​បោះ​មាន​ចំនួន ១០២ ៩៥០​នាក់​ស្មើ ៨២,៩៨​ភាគរយ​។ ទាក់ទង​នឹង​ចំនួន​សំឡេងឆ្នោត សន្លឹក​បានការ​មាន ៩៥ ៧០៨​សំឡេង និង​មិនបានការ​មាន​៧៥៥៣​សំឡេង​៕



Tag:
 បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com