ជាតិ
បទសម្ភាសន៍
សេដ្ឋកិច្ច
CIMB អាច​ផ្តល់​កម្ចី​ដល់​ទៅ​៨០​ភាគរយ​នៃ​តម្លៃ​ផ្ទះ និង​ការធានារ៉ាប់រង​តម្លៃ​៥​ម៉ឺន​ដុល្លារ​
31, Jul 2018 , 4:01 pm        
រូបភាព
​ភ្នំពេញ​៖ ឥណទាន​គេហដ្ឋាន ត្រូវបាន​គេ​កត់សម្គាល់ថា ជា​ផលិតផល​ដ៏​លេចធ្លោ និង​ជោគជ័យ​មួយ​សម្រាប់​ធនាគារ​ជាច្រើន ដោយសារ​តម្រូវ​ការកើនឡើង​ឥតឈប់ឈរ​។ ក្នុងនោះ​ធនាគារ CIMB ជា​ធនាគារ​ថ្នាក់​តំបន់​មួយ ក្នុងការ​ផ្តល់​ឥណទាន​គេហដ្ឋាន​ដល់​អតិថិជន ដែល​អាច​ផ្តល់​ឥណទាន ពី​៧០ ទៅ​៨០​ភាគរយ នៃ​តម្លៃ​ផ្ទះ​សរុប​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ធនាគារ CIMB ក៏បាន​គិតគូរ​ជាស្រេច ក្នុងការ​ការពារ​អតិថិជន​របស់ខ្លួន ពោលគឺ​ធនាគារ CIMB បាន​បន្ថែម ជូន​ការធានារ៉ាប់រង​ជីវិត ដល់​អតិថិជន ដែលមាន​តម្លៃ​រហូតដល់ ៥​ម៉ឺន​ដុល្លារ​។​



​ដើម្បី​ស្វែងយល់​ឲ្យ​បាន​លម្អិត​ពី​លក្ខណៈពិសេស​នៃ​ឥណទាន​គេហដ្ឋាន​របស់ CIMB សូម​លោកអ្នក​ទស្សនា​កិច្ច​សម្ភាស​រវាង កញ្ញា ខន ចំប៉ា នៃ​សារព័ត៌មាន​ថ្មីៗ និង​លោកស្រី ហេង ធីតា នាយក​សេវាកម្ម​ហិរញ្ញវត្ថុ​បុគ្គល នៃ​ធនាគារ​CIMB ខាងក្រោម​នេះ​៖ 



​ឥណទាន​គេហដ្ឋាន ជា​ឥណទាន​មួយ ដែល​អាច​ឲ្យ​អតិថិជន​ទិញ​ផ្ទះ​ក្នុង​ក្តី​ស្រមៃ​របស់គាត់​បាន ដោយ​មិនចាំបាច់​មាន​ប្រាក់​គ្រប់​ចំនួន​នោះទេ​។ ធនាគារ CIMB ជា​ធនាគារ​ថ្នាក់​តំបន់​មួយ ក្នុងការ​ផ្តល់​ឥណទាន​គេហដ្ឋាន​ដល់​អតិថិជន​។ លោកស្រី ហេង ធីតា នាយក​សេវាកម្ម​ហិរញ្ញវត្ថុ​បុគ្គល នៃ​ធនាគារ CIMB បាន​ឲ្យ​ដឹងថា CIMB អាច​ផ្តល់​ឥណទាន ពី​៧០ ទៅ​៨០​ភាគរយ នៃ​តម្លៃ​ផ្ទះ​សរុប ទៅដល់​អតិ​ជន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ធនាគារ CIMB ក៏បាន​គិតគូរ​ជាស្រេច ក្នុងការ​ការពារ​អតិថិជន​របស់ខ្លួន ពោលគឺ​ធនាគារ CIMB បន្ថែម​ជូន​ការធានារ៉ាប់រង​ជីវិត​ដល់​អតិថិជន ដែលមាន​តម្លៃ​រហូតដល់ ៥​ម៉ឺន​ដុល្លារ​។ នេះ​ជាការ​បញ្ជាក់​របស់លោក​ស្រី ធីតា ដែល​បាន​បន្ត​ដូច្នេះ​៖« នេះ​ជា​លក្ខណៈ​មួយ​ប្លែក​ពី​គេ​។ មានតែ​ធនាគារ CIMB មួយគត់ ដែល​ផ្តល់​កម្ចី​ទិញ​ផ្ទះ បូករួម​ទាំង​ការការពារ​រយៈពេល​១០​ឆ្នាំ ដែលមាន​ទឹកប្រាក់​ចំនួន​៥​ម៉ឺន​ដុល្លារ​»​។​



​ជាគោលការណ៍​ចម្បង អតិថិជន​ត្រូវមាន​ចំណូល​ជាក់លាក់ មុននឹង​គាត់​សម្រេចចិត្ត​ស្នើសុំ​ឥណទាន ពី​ធនាគារ​។​តែ​ធនាគារ​អាច​ផ្តល់​កម្ចី​ដល់​ទៅ​៨០​ភាគរយ​នៃ​តម្លៃ​ផ្ទះ​ក៏ដោយ ប៉ុន្តែ​ទំហំ​កម្ចី​នេះ ក៏​អាស្រ័យ​លើ​លទ្ធភាព​ទូទាត់​សង​របស់​អតិថិជន​ដែរ​។ ម្យ៉ាងទៀត​ធនាគារ ក៏​ពិចារណា​ពី​ទីតាំង​ផ្ទះ ដែល​អតិថិជន​ចង់​ទិញ និង​ប្លង់​ផ្ទះ​នោះ ថា​តើ​មាន​ប្លង់រឹង​ឬទេ ដើម្បី​ធ្វើជា​វត្ថុ​បញ្ចាំ​ស្របច្បាប់​នោះ​។  លោកស្រី​នាយក​សេវាកម្ម​ហិរញ្ញវត្ថុ​បុគ្គល នៃ​ធនាគារ CIMB  បាន​បន្ថែមថា ធនាគារ​ក៏​វិភាគ​ទៅលើ​ប្រវត្តិ​ឥណទាន​របស់​អតិថិជន​ដែរ តាមរយៈ​ប្រព័ន្ធ Credit Bureau​។  លោកស្រី​ធីតា​បន្ត​៖ មុននឹង​ធនាគារ​ផ្តល់​ឥណទាន ទៅ​ឲ្យ​អតិថិជន គឺ​យើង​នឹង​ចូលទៅក្នុង​ប្រព័ន្ធ Credit Bureau ពិនិត្យ​មើលថា តើ​អតិថិជន​ធ្លាប់មាន​បំណុល​នៅ​កន្លែង​ផ្សេង​ទេ​? តើ​គាត់​បង់​សង​ទៅ​ឲ្យ​ស្ថាប័នហិរញ្ញវត្ថុ​ទៀងទាត់​ដែរឬទេ​? ចំណុច​ទាំងអស់​ហ្នឹង គឺ​សំខាន់​។ អីចឹង​អតិថិជន​ដែល​ចង់​សុំ​ឥណទាន គាត់​គួរតែ​ទៅ​ធនាគារ​ណាមួយ ហើយ​សួរ​ឲ្យ​បាន​ច្បាស់​។ គាត់​មិនគួរ​ទៅ​ធនាគារ​ច្រើន​នោះទេ ពីព្រោះ​នៅពេលដែល​ទៅ​សួរ គឺ​ធនាគារ នឹង​កត់ត្រា​ចូលទៅក្នុង​ប្រព័ន្ធ Credit Bureau​។ នេះ​ជា​ប្រវត្តិ​មួយ ដែល​ធនាគារ​ពិនិត្យ​ដែរ មុននឹង​ផ្តល់​ឥណទាន​ទៅ​អតិថិជន​»​។​

​សម្រាប់​លោកស្រី ធីតា គាត់​លើកទឹកចិត្ត​អតិថិជន ដែល​ចង់​ស្នើសុំ​ឥណទាន​គេហដ្ឋាន ត្រូវតែ​ដឹងថា​តើ​ចង់​ទិញ​ផ្ទះ​នៅ​កន្លែង​ណា​? ទំហំ​ប៉ុណ្ណា​? ហើយ​ចំណូល​គាត់​ច្បាស់លាស់​ឬទេ​? អតិថិជន ក៏​គួរតែ​ជ្រើស​រើសយក​ធនាគារ​ណាមួយ​ជា​ដៃគូ ហើយ​សាកសួរ​យោបល់​ឲ្យ​បានច្បាស់លាស់ ពោលគឺ​មិនគួរ​ទៅ​ធនាគារ​ច្រើន ដើម្បី​សាកសួរ​នោះទេ ពីព្រោះ​វា​ប្រវត្តិ​មិនសូវ​ល្អ​៕


Tag:
 CIMB
 ​កម្ចី​គេហដ្ឋាន​
 ​កម្ចី​ទិញ​ផ្ទះ​
 ​ធានារ៉ាប់រង​
 ​ភ្នំពេញ​
© រក្សាសិទ្ធិដោយ thmeythmey.com