ជាតិ
បោះឆ្នោត
ជប៉ុនគ្មានយោបល់លើការបោះឆ្នោតនៅកម្ពុជា ព្រោះខ្លួនគ្មានអ្នកសង្កេតការណ៍ លោក Yoshihide Suga នាយខុទ្ទកាល័យរដ្ឋាភិបាលជប៉ុន
× រដ្ឋាភិបាលជប៉ុន មិនផ្តល់ការវាយតម្លៃណាមួយឡើយទាក់ទងនឹងការបោះឆ្នោតនៅកម្ពុជាកាលពីថ្ងៃទី២៩ ខែកក្កដា។
លោក
Yoshihide Suga នាយខុទ្ទកាល័យរដ្ឋាភិបាលជប៉ុន បដិសេធរាល់សំណួររបស់អ្នកសារព័ត៌មាន ដែលចង់ឲ្យជប៉ុនបង្ហាញពីជំហររបស់ខ្លួន ក្រោយគណបក្សប្រជាជនកម្ពុជាឈ្នះ១០០ភាគរយពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦។
«ខ្ញុំមិនផ្តល់មតិយោបល់ណាមួយឡើយ ទាក់ទងនឹងការបោះឆ្នោតនៅកម្ពុជា»។ Yoshihide Suga បានឆ្លើយទៅកាន់អ្នកសារព័ត៌មាននាសន្និសីទសារព័ត៌មានប្រចាំថ្ងៃ កាលពីថ្ងៃទី៣០ ខែកក្កដា។ នាយខុទ្ទកាល័យរូបនេះ បានបញ្ជាក់ហេតុផលថា ជប៉ុនមិនបានដាក់ពង្រាយអ្នកអង្កេតណាមួយឡើយ ហេតុដូច្នេះជប៉ុនក៏គ្មានជំហរពាក់ព័ន្ធនឹងនយោបាយផ្ទៃក្នុងរបស់កម្ពុជានោះដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com